របៀបវារៈ Davos ឆ្នាំ ២០២២ បង្កើត​ឱកាសសម្រាប់​ថ្នាក់ដឹកនាំ​ក្រឡេក​មើល​ស្ថានការណ៍ពិភពលោកនៅក្នុងឆ្នាំកន្លងទៅ

Chia sẻ
(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានគូសបញ្ជាក់អំពីបញ្ហាបន្ទាន់ចំនួនបី ដែលចាំបាច់ត្រូវដោះស្រាយ ដើម្បីជួយពិភពលោកឲ្យរួចផុតពីវិបត្តិអំពីសុខភាព និងសេដ្ឋកិច្ចសកលលោក ក៏ដូចជាសំដៅសម្រេចឲ្យបានរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
របៀបវារៈ Davos ឆ្នាំ ២០២២ បង្កើត​ឱកាសសម្រាប់​ថ្នាក់ដឹកនាំ​ក្រឡេក​មើល​ស្ថានការណ៍ពិភពលោកនៅក្នុងឆ្នាំកន្លងទៅ - ảnh 1ស្ថាបនិក WEF និងជាប្រធានប្រតិបត្តិ WEF លោក Klaus Schwab (ឆ្វេង) និងលោក Xi Jinping ប្រធានរដ្ឋចិន (រូបថតលើអេក្រង់) (រូបថត៖ AFP/VNA)

សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ ២០២២ បានបើកកាលពីថ្ងៃទី១៧ មករា នៅ ទីក្រុង Davos ប្រទេសស្វីស តាមទម្រង់អនឡាញ។ ដោយប្រធានបទ "រួមគ្នាធ្វើការ ស្ដារទំនុកទុកចិត្តឡើងវិញ" នោះ ព្រឹត្តិការណ៍នេះបានបង្កើតឱកាសសម្រាប់ថ្នាក់ដឹកនាំពិភពលោកធ្វើការវាយតម្លៃលើស្ថានកាណ៍ពិភពលោកជាក់ស្ដែងឡើងវិញ ក្នុងឆ្នាំកន្លងទៅ។ ដោយបានប្រព្រឹត្តិទៅក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ មករានោះ សន្និសីទ បានផ្ដោតសំខាន់លើការជំរុញសកម្មភាពសម្របសម្រួលគ្នារវាងភាគីពាក់ព័ន្ធដ៏សំខាន់នានានៅលើពិភពលោក។ ជាក់ស្ដែងអង្គសន្និសីទនឹងផ្ដោតសំខាន់លើការពិភាក្សាអំពីបញ្ហាកូវីដ ១៩ បដិវត្តន៍ឧស្សាហកម្មទី ៤ ការផ្ទេរប្ដូរថាមពល វិបត្តិអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព និងយថាទស្សន៍សេដ្ឋកិច្ចពិភពលោក។

អញ្ជើញថ្លែងសុន្ទរកថាពិសេស នៅក្នុងសម័យបើកសន្និសីទនោះអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានគូសបញ្ជាក់អំពីបញ្ហាបន្ទាន់ចំនួនបី ដែលចាំបាច់ត្រូវដោះស្រាយ ដើម្បីជួយពិភពលោកឲ្យរួចផុតពីវិបត្តិអំពីសុខភាព និងសេដ្ឋកិច្ចសកលលោក ក៏ដូចជាសំដៅសម្រេចឲ្យបានរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ជាក់ស្ដែង វិស័យដំបូងដែលគប្បី "យកចិត្តទុកដាក់ជាបន្ទាន់នោះ " គឺត្រូវប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយសមភាព និងយុត្តិធម៌ ជាពិសេសក្នុងការចែកចាយវ៉ាក់សាំង និងការទទួលបានការព្យាបាលជំងឺកូវីដ ១៩ នៅលើពិភពលោក។ បញ្ហាប្រឈមទីពីរ ដែលត្រូវបាន លោក Guterres លើកឡើងគឺ តម្រូវការក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសកល ។ ទីបីគឺត្រូវជួយសម្រួលក្នុងការធ្វើសកម្មភាព ដើម្បីអាកាសធាតុនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺនៅពេលដែលបរិមាណបញ្ចេញឧស្ម័នពុលសកលគ្រោងនឹងកើន
ឡើង ១៤% ក្នុងឆ្នាំ ២០៣០ ផងដែរ៕

ប្រតិកម្មទៅវិញ