រូបថតជាង២.០០០សន្លឹកបានផ្ញើមកចូលរួមការប្រឡង “រីករាយជាមួយអត្តសញ្ញាណវៀតណាម”លើកទី២

Chia sẻ
(VOVWORLD) -ពីខែសីហារហូតដល់ចុងខែវិច្ឆិកាឆ្នាំ២០១៧ ការប្រឡង “រីករាយជាមួយអត្តសញ្ញា ណវៀតណាម”លើកទី២ ទទួលបានរូបថតជាង២.០០សន្លឹក ដោយអ្នកថតរូបទាំងជាតិ និងអន្តរជាតិរាប់ពាន់នាក់ផ្ញើមកចូលរួមកម្មវិធី។ 
រូបថតជាង២.០០០សន្លឹកបានផ្ញើមកចូលរួមការប្រឡង “រីករាយជាមួយអត្តសញ្ញាណវៀតណាម”លើកទី២ - ảnh 1 រូបថតជាង២.០០០សន្លឹកបានផ្ញើមកចូលរួមការប្រឡង “រីករាយជាមួយអត្តសញ្ញាណវៀតណាម”លើកទី២

នេះជាព័ត៌មានដោយតំណាងអគ្គក្រុម ហ៊ុនទេសចរណ៍  Sai Gon (Saigontourist) ផ្តល់ជូននៅក្នុងពិធីប្រគល់ពានរង្វាន់ពាក់ កណ្តាលការប្រឡងនេះ ដែលរៀបចំឡើងនៅទីក្រុងហូជីមិញនាយប់ថ្ងៃទី២៥ខែមករា ។ លោក Tran Hung Viet អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Sai Gon និងជាប្រ ធានគណៈចាត់តាំងបានឲ្យដឹងថា ការផ្សព្វផ្សាយទេស ភាពប្រទេសជាតិនិងមនុស្សវៀតណាមតាមរយៈឃ្លីបកំពុងជានិន្នាការរួមរបស់វិស័យទេសចរណ៍ពិភពលោកបច្ចុប្បន្ន៖ “វីដេអូឃ្លីបគឺគួរឲ្យចាប់អារម្មណ៍ណាស់ ។ ទាំងវីដេអូឃ្លីបទទួលបានរង្វាន់និងទាំង មិនទទួលបានរង្វាន់គឺសុទ្ធតែបានបង្ហោះលើបណ្តាញសង្គម។ ផ្សព្វផ្សាយច្រើនគេនឹងស្គាល់អំពីវៀត ណាមច្រើនជាង។ តាមនោះទាក់ទាញអ្នកមើលទៅទស្សនាភ្លាម”។

        ការប្រឡងនេះនឹងបន្តទទួលវណ្ណកម្មចូលរួមរហូតដល់ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៨។ ពិធីប្រគល់ពានរង្វាន់គ្រោងនឹងប្រព្រឹត្តទៅនាខែមេសាឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ