ក្មួយៗកុមារនៅមន្ទីរពេទ្យជម្ងឺមហារីកដាណាំងទទួលអំណោយក្នុងកម្មវិធី។ (រូបថត៖ VOV) |
នាថ្ងៃទី២៥ កញ្ញា នៅមន្ទីរពេទ្យជម្ងឺមហារីកទីក្រុងដាណាំង បានប្រព្រឹត្តទៅនូវកម្មវិធី “បុណ្យសំពះព្រះខែជូនកុមារ”។ កុមារៗដែលកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ មានឱកាសទស្សនាកំសាន្ត ឈុតសម្ដែងបទ ចម្រៀង របាំសត្វតោ និងសកម្មភាពជាច្រើនផ្សេងៗទៀត។ ក្នុងឱកាស នេះដែរ គណៈចាត់តាំងក៏បានប្រគល់អំណោយជូនកុមារមានស្ថានភាព រស់នៅលំបាកខ្លះៗដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។
នាយប់ថ្ងៃដដែល មន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Quang Tri បានសហការជាមួយសម្ព័ន្ធយុវជនខេត្តរៀបចំកម្មវិធីអំណរសាទរបុណ្យ សំពះព្រះខែជូនក្មួយៗនៅសាលាកុមារពិការខេត្ត Quang Tri។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងបុណ្យសំពះព្រះខែជារៀងរាល់ឆ្នាំ ក្នុងបំណងចង់ ជួយកុមារពិការស្រឡាញ់ជីវិតបន្ថែមទៀត ជឿជាក់លើខ្លួនឯងដើម្បីសម្រប ខ្លួននៅក្នុងសហគមន៍ហើយទទួលអំណរបុណ្យសំពះព្រះខែយ៉ាងកក់ក្ដៅ ផងដែរ៕