|
ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam |
(VOV)_នារសៀលថ្ងៃទី៤ កញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Vuong Dinh Hue និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញជា
អធិបតីជំនួបធ្វើការ ផ្តល់មតិចំពោះគំរោងការណ៍អភិវឌ្ឍន៍ទេសចរណ៍ផ្នែកសេដ្ឋកិច្ច
មុខព្រួញ របស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី
លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ គំរោងការណ៍ត្រូវកំណត់ច្បាស់ នូវទិសដៅ
អភិវឌ្ឍន៍ទេសចរណ៍ ដោយមានមុខព្រួញ ជំនាញ ប្រមូលផ្តុំយន្តការ គោលនយោបាយ
ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ក្លាយទៅផ្នែកសេដ្ឋកិច្ចមុខព្រួញ។
រីឯ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានចាត់ទុកថា៖ ត្រូវវាយតំលៃ
អំពីការជះឥទ្ធិពលរបស់ផ្នែកទេសចរណ៍ចំពោះផ្នែកផ្សេងៗ ដូចជា៖ គមនាគមន៍និង
ដឹកជញ្ជូន ពាណិជញ្ជកម្ម កសិកម្ម និងហិរញ្ញវត្ថុ។ទន្ទឹមនឹងនោះ ក៏ត្រូវលើកកំពស់ចំ
ណេះដឹង និងផ្លាស់ប្តូរថ្មីផ្នែកទេសចរណ៍ដូចជាផ្នែកសេដ្ឋកិច្ចមួយ ត្រូវគោរពគោល
ការណ៍សេដ្ឋកិច្ចទីផ្សារ និងក្រិតក្រមនានា៕