(VOVworld)-នាយប់ថ្ងៃទី១៨មិនា នៅសួនឧទ្យាន Ly Thai To នៃទីក្រុងហាណូយ
ស្ថានទូត អៀរឡង់ប្រចាំនៅវៀតណាមបានរៀបចំព្រឹត្តិការណ៍ “ជ្រលក់ព័ណ៌បៃតង
សម្រាប់ទីក្រុងហាណូយ” និងទិវាវប្បធម៌ អៀរឡង់ ២០១៧ សំដៅរំលឹកទិវាបុណ្យ
ជាតិ អៀរឡង់។ អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូត អៀរឡង់ប្រចាំនៅវៀត
ណាម លោកស្រី Cait Moran បានឲ្យដឹងថា ឆ្នាំ២០១៧ជាឆ្នាំទី៨នៃគោលគំនិត
ច្នៃប្រឌិតថ្មី “ជ្រលក់ព័ណ៍បៃតងលើសកលលោកទាំងមូល” តាមនោះទីក្រុង
ហាណូយបានក្លាយទៅជាទីក្រុងដំបូងនៅអាស៊ីអាគ្នេយ៍ ចូលរួមក្នុងយុទ្ធនាការនេះ
។លោកស្រីឯកអគ្គរដ្ឋទូតសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងលើកទឹកចិត្តជនវៀតណាម
ឲ្យទៅទស្សនា អៀរឡង់ ដើម្បីរកឃើញភាពស្រស់ស្អាតក៏ដូចជាការរួសរាយរាក់
ទាក់របស់ប្រជាជន អៀរឡង់ផងដែរ៕