រៀបចំគម្រោងការតំបន់ដីសណ្ដទន្លេ Cuu Long ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - រៀបចំគម្រោងការតំបន់ដីសណ្ដទន្លេ Cuu Long  ឆ្ពោះទៅការអភិវឌ្ឍ សសរស្តម្ភចំនួន ៣ ប្រកបដោយចីរភាព រួមមានសេដ្ឋកិច្ច សង្គម បរិស្ថាន និងយក មនុស្សធ្វើជាមជ្ឈភាពគឺជាខ្លឹមសារដ៏សែនសំខាន់នៅក្នុងកិច្ចប្រជុំស្តីពីរបាយការណ៍និងពិគ្រោះយោបល់លើគម្រោងការអភិវត្តតំបន់ដីសណ្តទន្លេ Cuu Long សម្រាប់ដំណាក់កាលឆ្នាំ ២០២១ - ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ។ 
រៀបចំគម្រោងការតំបន់ដីសណ្ដទន្លេ Cuu Long ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1 រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung (រូបថត៖ baodauthau.vn)

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយក្រសួងផែនការនិងវិនិយោគវៀតណាម សហការជាមួយ ធនាគារពិភពលោកប្រចាំនៅទីក្រុង Can Tho កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា៖

«តំបន់ដីសណ្ដទន្លេ Cuu Long មិនអាចអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាពបានទេ ប្រសិនបើអនុវត្តដោយខ្លួនឯងនោះទេ។ វាចាំបាច់ត្រូវបង្កើនការតភ្ជាប់ ដែលជាទស្សនៈដែលមិនអាចចៀសផុតបានឡើយ ហើយក៏ជាកត្តាមួយដែលមានលក្ខណៈស័ត្យានុម័តនៃគម្រោងការអភិវឌ្ឍតំបន់ដីសណ្តទន្លេ Cuu Long។ ការវិនិយោគគឺជាដំណោះស្រាយដ៏សែនសំខាន់បំផុតនៅដំណាក់កាលដំបូងនៃគម្រោងការតំបន់។ ហេតុដូច្នេះ ចាំបាច់ត្រូវឯកភាពគ្នាលើ ទស្សនៈរួមក្នុងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រូវតែបោះជំហានមុនគេ ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់កំណើនយ៉ាងឆាប់រហ័ស ស្ថេរភាព និងនិរន្តរភាពក្នុងតំបន់ផងដែរ »៕

ប្រតិកម្មទៅវិញ