រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបនាយកប្រតិបត្តិ CICA

Chia sẻ

(VOVWORLD) -  ផ្លាស់ប្ដូរយោបល់អំពីស្ថានភាពក្នុងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា CICA ចាំបាច់ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាព គោលដៅ និងគោលការណ៍ប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមានការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដី សមភាពនិងការគោរពគ្នាទៅវិញទៅមក; មិនគំរាមកំហែងឬប្រើកម្លាំង; ដោះស្រាយជម្លោះដោយសន្តិវិធី; មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង; ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបនាយកប្រតិបត្តិ CICA - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសវនាការជាមួយលោកឯកអគ្គរដ្ឋទូត Kairat Sarybay។ (រូបថត៖ VNA)
នារសៀលថ្ងៃទី៨ ខែមេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយលោកឯកអគ្គរដ្ឋទូត Kairat Sarybay នាយកប្រតិបត្តិ លេខាធិការដ្ឋាននៃសន្និសីទ សម្របសម្រួលសកម្ម ភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ក្នុងឱកាស លោកអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។  
ផ្លាស់ប្ដូរយោបល់អំពីស្ថានភាពក្នុងតំបន់ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា CICA ចាំបាច់ត្រូវបន្តលើកកម្ពស់ប្រសិទ្ធភាព គោលដៅ និងគោល ការណ៍ប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមានការគោរពអធិបតេយ្យភាព និងបូរណភាព ទឹកដី សមភាពនិងការគោរពគ្នាទៅវិញទៅមក; មិនគំរាមកំហែងឬប្រើកម្លាំង; ដោះ ស្រាយជម្លោះដោយសន្តិវិធី; មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង; ជំរុញកិច្ចសហប្រតិបត្តិ ការពហុភាគី គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោក ប្រធានរដ្ឋក៏មានគោលបំណងថា CICA នឹងគាំទ្រចំពោះគោលជំហររបស់អាស៊ាននិង វៀតណាម ដើម្បីធានាសន្តិភាព សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅ សមុទ្រខាងកើត ព្រមទាំងដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការ គោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២) និងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ