រាត្រីវៀតណាមពោរពេញទៅដោយអត្តសញ្ញាណទេសចរណ៍ជាតិ

Chia sẻ
(VOVWORLD) -កម្មវិធីសម្ដែងសិល្បៈ រាត្រីវៀតណាម Gala Dinner ដោយប្រធានបទ "ប្រទេសជាតិដ៏អស្ចារ្យ" បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ៦ កញ្ញា នៅទីក្រុងហូជីមិញ។
រាត្រីវៀតណាមពោរពេញទៅដោយអត្តសញ្ញាណទេសចរណ៍ជាតិ - ảnh 1 រាត្រីវៀតណាមពោរពេញទៅដោយអត្តសញ្ញាណទេសចរណ៍ជាតិ

កម្មវិធីសម្ដែងសិល្បៈ រាត្រីវៀតណាម Gala Dinner ដោយប្រធានបទ "ប្រទេសជាតិដ៏អស្ចារ្យ" បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ៦ កញ្ញា នៅទីក្រុងហូជីមិញ។ កម្មវិធីនេះ សំដៅឧទ្ទេសនាមជាមួយភ្ញៀវទេសចរអន្តរជាតិនូវរូបភាពរួមអំពីវៀតណាម និងទីមកដល់ទេសចរណ៍ទាក់ទាញដោយមានរមណីយដ្ឋាន កេរដំណែលប្រវត្តិកសាស្ត្រពោរពេញទៅដោយលក្ខណៈជាតិ រួមទាំងខឿនវប្បធម៌ដ៏វិសេសវិសាល ដែលបានបង្ហាញតាមរយៈឈុតសម្ដែងសិល្បៈនានា។អញ្ជើញថ្លែងមតិនៅទីនេះ លោក Bui Ta Hoang Vu នាយកមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានឲ្យដឹងថា៖

        "នេះគឺជាសកម្មភាព ដើម្បីទីក្រុងហូជីមិញបង្ហាញភាពស្និទ្ធស្នាល និងស្រឡាញ់ភ្ញៀវចំពោះភ្ញៀវអន្តរជាតិ ក៏ដូចជាអតិថិជន ស្ថាប័នសារព័ត៌មានអន្តរជាតិ ដែលបានចួលរួមផ្សារណាត់ទេសចរណ៍ទីក្រុងហូជីមិញ ឆ្នាំ ២០១៧។ ព្រឹត្តិការណ៍នេះបន្តជាឱកាសដើម្បីយើងឧទ្ទេសនាមលក្ខណៈវប្បធម៌ស្រស់ស្អាតរបស់មនុស្សវៀតណាម ជនជាតិទាំង ៥៤ ជាបងប្អូន និងរមណីយដ្ឋាននានា”។

        ក៏នៅក្នុងកម្មវិធីនេះ បានប្រព្រឹត្តិទៅពិធីប្រកាសក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airline ) ដោយ ២ ឆ្នាំជាប់គ្នាត្រូវបានអង្គការវាយតម្លៃ និងរៀបចំណាត់ថ្នាក់អាកាសចរណ៍អង់គ្លេស Sky Trax ទទួលស្គាល់ជាក្រុមហ៊ុនអាកាសចរណ៍ផ្កាយ ៤៕

ប្រតិកម្មទៅវិញ