រាត្រីបង្ហាញអាវផាយនៅ Festival Hue 2018 គួរឲ្យចាប់អារម្មណ៍

Chia sẻ
(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃ Festival Hue 2018 នោះ រាត្រីបង្ហាញអាវផាយ បានប្រារព្ធនា យប់ ថ្ងៃទី១ខែឧសភា បាននាំមកជូនទស្សនិកជននូវចំណាប់អារម្មណ៍គួរឲ្យទាក់ទាញ អំពី លក្ខណៈវិសេសវិសាលរបស់អាវផាយវៀតណាមនិយាយរួមនិងអាផាយរបស់ទីក្រុង Hue និយាយដោយឡែក។ ក្នុងថ្ងៃដដែលនៅទីក្រុង Hue ក៏បានប្រព្រឹត្តទៅនូវព្រឹត្តិការ ណ៍វប្បធម៌សិល្បៈផ្សេងៗក្នុងក្របខ័ណ្ឌនៃ Festival Hue 2018 ផងដែរ។
រាត្រីបង្ហាញអាវផាយនៅ Festival Hue 2018 គួរឲ្យចាប់អារម្មណ៍ - ảnh 1 ការសម្តែងបង្ហាញអាវផាយគួរឲ្យទាក់ទាញ

កម្មវិធីបង្ហាញអាវផាយបាននាំទស្សនិកជនវិលត្រឡប់ទៅរកប្រវត្តិសាស្ត្រនៃការ បង្កើតនិងអភិវឌ្ឍន៍របស់អាវផាយវៀតណាមនិយាយរួមនិងអាវផាយប្រពៃណីរបស់ទី ក្រុង Hue និយាយដោយឡែក។ សម្លៀកបំពាក់តភ្ជាប់វប្បធម៌ជាគោលដៅដែលអ្នក ដឹកនាំការសម្តែង Nguyen Lan Vy ចង់ផ្តាំផ្ញើរតាមរយៈ Show បង្ហាញអាវផាយលើកនេះ៖

        “យើងខ្ញុំមានអ្នករចនាម៉ូតវ័យក្មេងល្បីឈ្មោះរបស់វៀតណាម ដូចជា Ngo Nhat Huy, Viet Hung, Minh Hung និង Thieu Vy ដោយគំរូរចនាពោរពេញទៅដោយ លក្ខណៈវប្បធម៌ Hue។ ដើម្បីបង្កើតលក្ខណៈវិសេសវិសាល យើងខ្ញុំបានរចនាម៉ូតអាវ ផាយថ្មី ដូចជារចនាផ្កាស្រស់លើអាវដើម្បីបង្កើតភាពឆើយឆាយនិងចំណាប់អារម្មណ៍ ចម្លែកថ្មីអំពីអាវផាយ”។

        ក្នុងថ្ងៃដដែល ពិធីបុណ្យតាមដងវិថីមានឈ្មោះថា “វប្បធម៌ចម្រុះពណ៌” ត្រូវមាន Show សម្តែងចុងក្រោយនៅ Festival Hue 2018។ ក្រុមសិល្បៈរបស់វៀត ណាមនិងប្រទេសមួយចំនួនដូចជា ស្រីលង្កានិងចិន បានចូលរួមសម្តែងនូវកម្មវិធី សិល្បៈដ៏វិសេសវិសាលបំផុត។ សិល្បៈករ Nethmi Disanayaka នៃក្រុមសិល្បៈស្រី លង្កាបានសំណេះសំណាលថា៖

        “ឈុតសម្តែងទាំងអស់នេះសុទ្ធតែជាឈុតសម្តែងប្រពៃណីរបស់ស្រីលង្កា។ ហើយយើងខ្ញុំបានស្លៀកពាក់សម្លៀកបំពាក់របស់ខ្លួននិងសម្តែងអំពីជំនឿសាសនា របស់ជនជាតិស្រីលង្កា។ គ្រូរបស់យើងខ្ញុំគាត់ក៏កំពុងស្លៀកពាក់សម្លៀកបំពាក់ប្រពៃ ណីរបស់ស្រីលង្កាភាគខាងលិចផងដែរ”៕

 

ប្រតិកម្មទៅវិញ