រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម To Lam និងរដ្ឋមន្រ្តីក្រសួងនគរបាលឡាវ Vilay Lakhamphong ចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៣។ (រូបថត៖ Viet Cuong/VOV) |
តាមនោះ នៅឆ្នាំ ២០២៣ ភាគីទាំងពីរបានឯកភាពបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសន្ធិសញ្ញានិងកិច្ចព្រមព្រៀងអន្តរជាតិដែលភាគីទាំងពីរជាសមាជិក; បន្តដឹកនាំនគរបាលនៅបណ្តាអង្គភាពនិងមូលដ្ឋាននៃភាគីទាំងពីរអនុវត្តន៍កិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅតាមតំបន់ព្រំដែន សំដៅធានាសន្តិសុខសណ្តាប់ធ្នាប់ កសាងខ្សែព្រំដែនវៀតណាម - ឡាវប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន ជាពិសេសគឺស្ថានភាពពិភពលោក និងតំបន់ដែលជះឥទ្ធិពលដល់សន្តិសុខសណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ សកម្មភាពរបស់ភេរវករ បទល្មើសអំពីគ្រឿងញៀន ការស្វែងរកចាប់ខ្លួន បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ជាដើម; សម្របសម្រួលបង្ការនិងទប់ស្កាត់ការគំរាមកំហែងផ្នែកសន្តិសុខក្រៅប្រពៃណី ដែលជះឥទ្ធិពលដល់កិច្ចសហប្រតិបត្តិការ; សហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការបង្ការ និងទប់ស្កាត់ “បម្រែបម្រួលដោយសន្តិភាព” ស្រាវជ្រាវ កសាងផែនការរៀបចំសកម្មភាពហ្វឹកហាត់ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។
នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក To Lam និងរដ្ឋមន្រ្តីក្រសួងនគរបាលឡាវលោក Vilay Lakhamphong បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ ២០២៣ ផងដែរ៕