ចូលរួមក្នុងពិធីមានវត្តមាន លោកស្រី Socorro Gomez នាយិការក្រុមប្រឹក្សាសន្តិភាពពិភពលោក និងលោក Nguyen Van Huynh អនុប្រធានគណៈកម្មាធិការសន្តិភាពវៀតណាមផងដែរ។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Le Hong Son ថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN) |
នៅក្នុងកម្មវិធី លោក Le Hong Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា ក្នុងនាមជាស្ថាបនិកបង្កើតក្រុមប្រឹក្សា វៀតណាមម្ចាស់ការ គាំទ្រចលនាសន្តិភាពនៅបណ្តាប្រទេសកំពុងអភិវឌ្ឍ ន៍ ជានិច្ច។ ហើយវៀតណាមក៏បាន អនុវត្តសកម្មភាពជាក់ស្តែងជាច្រើនដែលបានអន្តរជាតិទទួលស្គាល់ផងដែរ។
តាងនាមគណៈប្រតិភូតំណាងចូលរួមសន្និសីទនេះ លោកស្រី Ilda Figuereido សមាជិកនៃគណៈប្រតិបត្តិក្រុមប្រឹក្សាសន្តិភាពពិភពលោកនិងជាប្រធានក្រុមប្រឹក្សា សន្តិភាពនិងសហប្រតិបត្តិការព័រទុយហ្គាល់បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិភាព ពិភពលោក វាយតម្លៃខ្ពស់និងជឿជាក់ ថា វៀតណាមនឹងបន្តគាំទ្រចលនាសន្តិភាព របស់ប្រជាជនពិភពលោកនិយាយរួមនិងក្រុមប្រឹក្សានិយាយដោយឡែកផងដែរ៕