រណសិរ្យមាតុភូមិវៀតណាមអនុវត្តល្អការងារពង្រឹងនិងពង្រីកប្រៀបខ្លាំងនៃផែនមហាសាមគ្គីជាតិ |
(VOVworld) – ថ្លែងមតិនៅសន្និសីទលើកទី ៨ គណៈកម្មាធិការមជ្ឈឹមសរណសិរ្យ មាតុភូមិវៀតណាមដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៥ មករា នៅទីក្រុងហូជីមិញ នាយក រដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើការអនុវត្តរដ្ឋាភិបាល ធ្វើសកម្មភាព សុចរិត ច្នៃប្រឌិតអភិវឌ្ឍន៍ បំរើប្រជាជន បង្កើតទំនុកទុកចិត្ត ដើម្បី ប្រជាជនរួមវិភាគទានអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ នាយករដ្ឋមន្ត្រីវាយតំលៃថា៖ រណសិរ្យមាតុ ភូមិវៀតណាមបានធ្វើល្អការងារប្រមូលផ្តុំប្រជាជនគ្រប់ស្រទាប់ពង្រឹងនិងពង្រីកប្រៀបខ្លាំងនៃផែនមហាសាមគ្គីជាតិ។ លោក Nguyen Xuan Phuc បានវាយតំលៃថា៖
«នាប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋាភិបាលនិងរណសិរ្យមាតុភូមិវៀតណាមជានិច្ចកាលរក្សានិង អនុវត្តល្អយន្តការសហការក្នុងការងារ។ ក្នុងឆ្នាំ ២០១៧ ប្រសិទ្ធភាពកិច្ចសហការរវាង រដ្ឋាភិបាលនិងរណសិរ្យមាតុភូមិវៀតណាមត្រូវបានលើកកំពស់ ជាពិសេសក្នុងសកម្មភាព ឃ្លាំមើលការពិភាគ្បដិវាទសង្គមប្រមូលផ្តុំទៅលើខ្លឹមសារដោះស្រាយការប្តឹងតវ៉ាការងារប្រកាសបើកចំហរការសន្និដ្ឋាននៃអធិការកិច្ចអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាសុវត្ថិភាពម្ហូបអាហារ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋហើយអនុវត្តប្រកបដោយប្រសិទ្ធភាពបណ្ដាចលនានិងការបំផុស។ ខ្ញុំគិតថា៖ រណសិរ្យមាតុភូមិវៀតណាម រដ្ឋាភិបាលសសុទ្ធតែថែទាំសំរាប់ប្រជាពលរដ្ឋបំរើប្រជាជនទាំងមូល។ ការឃ្លាំមើលគឺចាំបាច់ដើម្បីកសាងប្រព័ន្ធរបស់យើងកាន់តែល្អថែមទៀតសំរាប់ប្រជាជន។»
នាពេលខាងមុខ នាយករដ្ឋមន្ត្រីស្នើឲ្យរណសិរ្យមាតុភូមិវៀតណាមចូលរួមឃ្លាំមើល បញ្ហាសំខាន់ៗផ្សេងៗទៀតដូចជា៖ ការកែទម្រង់បែបបទរដ្ឋបាលនិងការកែលំអបរិយាកាស ធ្វើអាជីវកម្ម ផងដែរ៕