រដ្ឋអំណាចហុងកុង (ចិន) សន្យាសហប្រតិបត្តិការយ៉ាងពេញលេញ អំពី​ច្បាប់សន្តិសុខជាតិ

Chia sẻ
(VOVWORLD) - អភិបាលតំបន់រដ្ឋបាលពិសេសហុងកុងលោកស្រី Carrie Lam បានលើកច្បាស់ថា រដ្ឋអំណាចហុងកុងនឹងសហការក្នុងការតាក់តែងពង្រាងច្បាប់ជាប់ពាក់ព័ន្ធនានា កែលម្អសមត្ថភាពប្រតិបត្តិច្បាប់ ក៏ដូចជាបង្កើនការយល់ដឹងអំពីសន្តិសុខជាតិ។
រដ្ឋអំណាចហុងកុង (ចិន) សន្យាសហប្រតិបត្តិការយ៉ាងពេញលេញ  អំពី​ច្បាប់សន្តិសុខជាតិ - ảnh 1 អភិបាលតំបន់រដ្ឋបាលពិសេសហុងកុងលោកស្រី Carrie Lam (ប្រភព៖ scmp.com)

នាថ្ងៃទី ៤ មិថុនា អភិបាលតំបន់រដ្ឋបាលពិសេសហុងកុងលោកស្រី Carrie Lam បានប្រកាសថា រដ្ឋអំណាចហុងកុងនឹងសហប្រតិបត្តិការយ៉ាងពេញលេញ ដែលជាប់ពាក់ព័ន្ធដល់ច្បាប់សន្តិសុខជាតិហុងកុង ព្រមទាំងដាស់តឿនប្រជាជនបង្ហាញទស្សនៈដោយម្ចាស់ការក្នុងអំឡុងពេលប្រតិបត្តិច្បាប់។

ថ្លែងនៅក្នុងសន្និសីទកាសែតនៅទីក្រុងប៉េកាំង លោកស្រី Carrie Lam បានលើកច្បាស់ថា រដ្ឋអំណាចហុង កុងនឹងសហការក្នុងការតាក់តែងពង្រាងច្បាប់ជាប់ពាក់ព័ន្ធនានា កែលម្អសមត្ថភាពប្រតិបត្តិច្បាប់ ក៏ដូចជាបង្កើនការយល់ដឹងអំពីសន្តិសុខជាតិ។ ក្នុងដំណើរការអនុវត្តន៍ រដ្ឋអំណាចកណ្តាលនឹងផ្ទៀងស្តាប់យោបល់ពីមជ្ឈដ្ឋានជាច្រើននៅហុងកុង ដែលក្នុងនោះមានមន្រ្តីរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិ អ្នកជំនាញផ្នែកច្បាប់ សមាជិកសភា និងអ្នកប្រឹក្សានយោបាយសំខាន់ៗ៕

ប្រតិកម្មទៅវិញ