រដ្ឋអំណាចប៉ាឡេស្ទីនផ្អាកកិច្ចសហប្រតិបតិ្តការជាមួយក្រុមចតុភាគី

Chia sẻ
(VOVworld) -  នាថ្ងៃទី៥ កក្កដា រដ្ឋអំណាចប៉ាឡេស្ទីន
 (PA) បានសំរេចផ្អាកទំនាក់ទំនងសហប្រតិបតិ្តការ
ជាមួយក្រុមចតុភាគីអំពីសន្តិភាពមជ្ឈឹមបូព៌ា រួមមាន
អ.ស.ប សហភាពអឺរ៉ុប (EU) អាមេរិកនិងរុស្ស៊ី ក្រោយ
ពីក្រុមនេះប្រកាសរបាយការណ៍មួយដោយរិះគន់ PA និងការសន្យារបស់ភាគីប៉ាឡេស្ទីនចំពោះដំណើរការសន្តិភាពតំបន់។
រដ្ឋអំណាចប៉ាឡេស្ទីនផ្អាកកិច្ចសហប្រតិបតិ្តការជាមួយក្រុមចតុភាគី - ảnh 1
ប៉ាឡេស្ទីនចាត់ទុកថា គំរោងការណ៍តាំងលំនៅជនហ្ស៊ីពបានបំផ្លិចបំផ្លាញដំណោះស្រាយរដ្ឋចំនួន២ (រូបថត៖AFP/TTXVN) 

(VOVworld) -  នាថ្ងៃទី៥ កក្កដា រដ្ឋអំណាចប៉ាឡេស្ទីន (PA) បានសំរេចផ្អាកទំនាក់
ទំនងសហប្រតិបតិ្តការជាមួយក្រុមចតុភាគីអំពីសន្តិភាពមជ្ឈឹមបូព៌ា រួមមានអ.ស.ប
 សហភាពអឺរ៉ុប (EU) អាមេរិកនិងរុស្ស៊ី ក្រោយពីក្រុមនេះប្រកាស របាយការណ៍មួយ
ដោយរិះគន់ PA និងការសន្យារបស់ភាគីប៉ាឡេស្ទីនចំពោះ ដំណើរការសន្តិភាព
តំបន់។របាយការណ៍របស់ក្រុម៤ដែលបានចេញផ្សាយនាថ្ងៃទី១ កក្កដា កន្លងទៅ
បានរិះគន់យ៉ាងខ្លាំងក្លាភាគីនានារបស់ប៉ាឡេស្ទីនពីទង្វើ បង្កឡើងរលកអំពើហឹង្សា
ក្នុងរយៈពេលកន្លងមក ហើយអំពាវនាវឲ្យថ្នាក់ដឹកនាំ ប៉ាឡេស្ទីនបញ្ចប់ការញុះញង់
ជំលោះ។លោក Mohammad Shtayyeh សមាជិក នៃគណៈកម្មាធិការកណ្ដាល Fattah
 បានអះអាងថា របាយការណ៍របស់ក្រុមចតុភាគី គ្រាន់តែផ្ដោតទៅលើផលវិបាក
ប៉ុណ្ណោះហើយមិននិយាយដល់មូលហេតុទេ។លោកបានសង្កត់ធ្ងន់ថា មូលហេតុ
ដំបូងដែលនាំទៅដល់ភាពជាប់គាំងនៃដំណើរ ការសន្តិភាពគឺដោយសារគំរោង
ការណ៍តាំងលំនៅជនហ្ស៊ីពបានបំផ្លិចបំផ្លាញដំណោះស្រាយរដ្ឋចំនួន២៕

ប្រតិកម្មទៅវិញ