រដ្ឋអំណាចប៉ាឡេស្ទីននិងហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងស្តីពីការរៀបចំការបោះឆ្នោត

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៣ ខែវិច្ឆិកាមេដឹកនាំហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប លោក Ismail Haniyeh បានចាត់ទុកថា ចលនាអ៊ីស្លាមនេះនិងប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានឈានដល់កិច្ចព្រមព្រៀងស្តីពីការរៀបចំការបោះឆ្នោតសភានិងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីនៅក្នុងទឹកដីប៉ាឡេស្ទីន។ 
រដ្ឋអំណាចប៉ាឡេស្ទីននិងហាម៉ាសបានឈានដល់កិច្ចព្រមព្រៀងស្តីពីការរៀបចំការបោះឆ្នោត - ảnh 1 មេដឹកនាំហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប លោក Ismail Haniyeh (រូបថត៖ vov.vn)

សេចក្តីថ្លែងការណ៍របស់លោក Haniyeh បានធ្វើឡើងបន្ទាប់ពីជំនួបគ្នានៅហ្គាហ្សាជាមួយលោក Hanna Nasser ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈិមប៉ាឡេស្ទីន។ មុននេះនៅថ្ងៃដដែល លោក Nasser បានធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបតាមច្រកព្រំដែន Erez ដើម្បីជួបប្រាស្រ័យជាមួយមេដឹកនាំហាម៉ាសអំពីការរៀបចំការបោះឆ្នោត។ លោក Haniyeh បានអះអាងថា ហាម៉ាសបានត្រៀមជាស្រេចចូលរួមបោះឆ្នោត។ ហាម៉ាសបានគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីឆ្នាំ ២០០៧៕

ប្រតិកម្មទៅវិញ