រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Joe Biden នឹងពិចារណាឡើងវិញនូវគោលនយោបាយចំពោះប្រទេសគុយបា

Chia sẻ
(VOVWORLD) - អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Psaki បានបញ្ជាក់ថា គោលនយោបាយរបស់អាមេរិកចំពោះគុយបា ត្រូវបានអនុវត្តដោយផ្អែកទៅលើគោលការណ៍ជាច្រើន រួមមានការផ្តោតការយកចិត្តទុកដាក់លើពលរដ្ឋអាមេរិកជាពិសេសគឺជនជាតិអាមេរិកដើមកំណើតគុយ បាជាដើម។
រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Joe Biden នឹងពិចារណាឡើងវិញនូវគោលនយោបាយចំពោះប្រទេសគុយបា - ảnh 1លេខាធិការផ្នែកសារព័ត៌មាននៃសេតវិមានលោកស្រី Jen Psaki (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ២៨ ខែមករា លេខាធិការផ្នែកសារព័ត៌មាននៃសេតវិមានលោកស្រី Jen Psaki បានប្រកាសថា រដ្ឋអំណាចថ្មីរបស់លោកប្រធានាធិបតីអាមេរិក Joe Biden នឹងពិចារណាឡើងវិញនូវគោលនយោបាយរបស់អាមេរិកចំពោះប្រទេសគុយបា បន្ទាប់ពីអតីតប្រធានាធិបតីអាមរិកលោក Donald Trump បានរឹតត្បិតការបទដាក់ទ័ណ្ឌកម្មសម្រាប់ទីក្រុង  La Habana។ អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកស្រី Psaki បានបញ្ជាក់ថា គោលនយោបាយរបស់អាមេរិកចំពោះគុយបា ត្រូវបានអនុវត្តដោយផ្អែកទៅលើគោលការណ៍ជាច្រើន រួមមានការផ្តោតការយកចិត្តទុកដាក់លើពលរដ្ឋអាមេរិក ជាពិសេសគឺជនជាតិអាមេរិកដើមកំណើតគុយបាជាដើម។

ទន្ទឹមនឹងនេះ ប្រទេសគុយបាសង្ឃឹមថារដ្ឋអំណាចថ្មីរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងផ្លាស់ប្តូរបទដាក់ទណ្ឌកម្ម ដែលរដ្ឋអំណាចមុននេះ ធ្លាប់បានប្រើប្រាស់ចំពោះទីក្រុង La Habana ព្រមទាំងតភ្ជាប់ឡើងវិញនូវគោលនយោបាយនានា ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសកោះមួយនេះផងដែរ៕

ប្រតិកម្មទៅវិញ