|
រដ្ឋអំណាចតំបន់ Brussels ហាមឃាត់ធ្វើបាតុកម្មប្រឆាំងជនឥស្លាម (Image: VNA) |
(VOVworld) – កាសែត Spiegel របស់អាល្លឺម៉ង់ នាថ្ងៃទី ៣០ មិនា បានឲ្យដឹងថា៖
បណ្ដាអ្នកធ្វើការស៊ើបអង្គេតបានរកឃើញក្នុងកំព្យូទ័ររបស់ភេរវករនានាដែលបាន
ចូលរួមវាយប្រហារទៅលើទីក្រុង Brussels (បែលហ្ស៊ីក) ផែនការនិងរូបថតស្តីពី
ទីកន្លែងវាយប្រហារភេរវកម្ម ក្នុងនោះ មុខសញ្ញាវាយប្រហារជាបន្តគឺនាយក
រដ្ឋមន្ត្រីបែលហ្ស៊ីក លោក Charles Michel។ ព្រួយបារម្ភចំពោះមុខរលកប្រឆាំង
ជំទាស់ជនឥស្លាមដែលកំពុងកើនឡើងនៅបែលហ្ស៊ីកនិងព័ត៌មានវាយប្រហារ
ភេរវកម្មតម្រង់ទៅលើនាយករដ្ឋមន្ត្រីនៃប្រទេសនេះ រដ្ឋអំណាចតំបន់ Brussels
បានចេញបទហាមឃាត់ធ្វើបាតុកម្មប្រឆាំងជនឥស្លាម។ នាថ្ងៃដដែល អភិបាល
ខ័ណ្ឌ Molenbeek លោក Francois Schepmans បាចេញផ្សាយបទហាមឃាត់
ធ្វើបាតុកម្មប្រឆាំងជនឥស្លាមពោលខាងលើបន្ទាប់ពីក្រុមស្តាំជ្រុលនិយមវ័យក្មេង
មួយរបស់បារាំបានអំពាវនាវអ្នកគាំទ្រចូលរួមការបាតុកម្មនៅខ័ណ្ឌ Molenbeek
នាថ្ងៃទី ២ មេសា ខាងមុខ ដោយទិសស្លោក «ចូរបញ្តេញចេញជនឥស្លាម»។
បទហាមឃាត់នេះត្រូវបានអនុវត្តនៅខ័ណ្ឌចំនួន ១៩ ទាំងមូលក្នុងរដ្ឋធានី
Brussels៕