រដ្ឋអាជ្ញាកូរ៉េខងាត្បូងស្នើចាប់ខ្លួនអតីតប្រធានាធិបតី Lee Myung-bak |
(VOVworld) – នាថ្ងៃទី ១៩ មិនា បណ្ដារដ្ឋអាជ្ញាកូរ៉េខាងត្បូងបានស្នើឲ្យតុលាការ ចេញដីការចាប់ខ្លួនអតីតប្រធានាធិបតី លោក Lee Myung-bak ពាក់ព័ន្ធការចោទប្រកាន់ជាច្រើនរឿងពុករលួយ អំឡុងពេលដែលលោកកាន់អំណាចជាប្រធានាធិបតី។ ការទាមទារឲ្យមានការចាប់ខ្លួនលោកនេះ គឺក្រុមរដ្ឋអាជ្ញា នៃតុលាការទីក្រុងសេអ៊ូលមានការព្រួយបារម្ភថា ភស្តុតាងនានានឹងត្រូវបំផ្លាញចោល ប្រសិនបើតុលាការបណ្តោយឲ្យលោក Lee Myung-bak មានសេរីភាពនៅក្រៅការឃ្លាំមើល ឬឃុំឃាំងជាបណ្តោះអាសន្ននោះ។ ថ្លែងមតិជាមួយមជ្ឈ ដ្ឋានសារព័ត៌មាន រដ្ឋអាជ្ញាមួយរូបបានលើកច្បាស់ថា៖ ដីការចាប់ខ្លួនលោក Lee Myung-bak គឺ «ចាំបាច់និងមិនអាចជៀសផុតបានឡើយ» ។ ប្រសិនបើ តុលាការ កូរ៉េខាងត្បូងចេញដីការចាប់ខ្លួមន លោក Lee Myung-bak នឹងក្លាយទៅជា អតីតប្រធានាធិបតីកូរ៉េខាងត្បូងទី ៤ ដែលត្រូវបានចាប់ខ្លួនដោយបណ្ដាចោទ ប្រកាន់ព្រហ្មទ័ណ្ឌ៕