រដ្ឋសភាអេហ្ស៊ីបអនុម័តលើគម្រោងច្បាប់លើកលែងការចោទប្រកាន់ចំពោះមន្ត្រីយោធានជាន់ខ្ពស់

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១៦ កក្កដា រដ្ឋសភាអេហ្ស៊ីបបានអនុម័តលើគម្រោងច្បាប់លើកលែងការចោទប្រកាន់ចំពោះមន្ត្រីយោធានជាន់ខ្ពស់ ដែលទាក់ទិននិងករណីអំពើហិង្សា បន្ទាប់ពីប្រធានាធិបតីនៃប្រទេសខ្លួន លោក Mohamed Morsi ត្រូវដួលរលំនាឆ្នាំ ២០១៣។ 

គម្រោងច្បាប់នេះត្រូវបានប្រធានាធិបតី Abdel Fattah al-Sis ផ្ដល់សច្ចាប័ន ដើម្បីចូលជាធរមាន។ គម្រោងច្បាប់នេះទទួលបានការគាំទ្ររបស់សមាជិកសភាភាគច្រើន ក្នុងចំណោមសមាជិកសភាជិតចំនួន ៦០០ រូប។ លោក Haitham al-Hariri សមាជិកសភាមួយរូប ក្នុងចំណោមសមាជិកសភាទាំង ៨ ដែលប្រឆាំងជំទាស់នឹងគម្រោងច្បាប់ពោលខាងលើ បានឲ្យដឹងថា ជាមួយនឹងគម្រោងច្បាប់នេះ ឧត្តមសេនីយ៍យោធាជាន់ខ្ពស់អេហ្ស៊ីបទាំងឡាយ ទោះបីជាចេញបញ្ជាណាមួយ ឬមានកាយវិការណាមួយក្នុងសកម្មភាពយោធា ដែលប្រព្រឹត្តិទៅពីខែកក្កដា ឆ្នាំ២០១៣ ដល់ខែមិថុនា ឆ្នាំ ២០១៤ និងត្រូវបានលើកលែងការចោទប្រកាន់ លុះត្រាតែមានការប្រឆាំងដោយក្រុមប្រឹក្សាកងកម្លាំងប្រដាប់អាវុធកំពូលប្រឆាំងជំទាស់ដែរ។ គេហទំព័រ
របស់រដ្ឋសភានាថ្ងៃទី ១៦ កក្កដា ក៏បានបញ្ជាក់ថា " គម្រោងច្បាប់មួយ ដែលទាក់ទិននឹងបទបញ្ញត្តិបញ្ជាកងកម្លាំងប្រដាប់អាវុធជាន់ខ្ពស់ ត្រូវបានអនុម័ត ប៉ុន្តែមិនបានប្រកាសព័ត៌មានលម្អិតណាមួយឡើយ៕

ប្រតិកម្មទៅវិញ