កញ្ចប់នៃការធ្វើកំណែទម្រង់ស្តីពីការទប់ទល់នឹងការប្រែប្រួលអាកាសធាតុរួមមានផែនការកាត់បន្ថយតម្លៃនៃសំបុត្រផ្លូវដែក និងបង្កើនពន្ធលើការធ្វើដំណើរតាមផ្លូវអាកាស។ កញ្ចប់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ដោយបិទបញ្ចប់ជំលោះអស់ជាច្រើនខែរវាងរដ្ឋាភិបាលរបស់លោកស្រី Angenla Merkel និងតំណាងអាជ្ញាធរបណ្តារដ្ឋនៅប្រទេសអាល្លឺម៉ង់ផងដែរ៕