|
រដ្ឋសភាអ៊ុយក្រែនអនុម័តលើពង្រាងច្បាប់ប្រគល់បន្ថែមសិទ្ធិស្វ័យ័តសំរាប់តំបន់ភាគខាងកើត
(Image; VNA) |
(VOVworld) – នាថ្ងៃទី ១៦ កក្កដា រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើពង្រាងច្បាប់
បំពេញបន្ថែមសិទ្ធិស្វ័យ័តសំរាប់តំបន់ Donetsk និង Lugansk ភាគខាងកើតអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានដាក់ជូនឲ្យ រដ្ឋសភាពង្រាង
ច្បាប់ពោលខាងលើក្នុងកាលៈទេសៈបណ្ដាថ្នាក់ដឹកនាំលោកខាង លិចដាស់តឿន
រដ្ឋអំណាច Kiev ប្រគល់សិទិ្ធស្វ័យយ័ត្តមួយចំនួនសំរាប់តំបន់ភាគ ខាងកើតក្នុង
ក្របខ័ណ្ឌបទឈប់បាញ់ទីក្រុង Minsk។ រដ្ឋសភាប្រទេសនេះនឹង បញ្ចូនពង្រាង
ច្បាប់នេះទៅកាន់តុលាការរដ្ឋធម្មនុញ្ញដើម្បីស្ថាប័ននេះពិនិត្យមើល ភាពស្រប
ច្បាប់នៃឯកសារនេះ៕