រដ្ឋសភាអ៊ុយក្រែនបានបដិសេដសំណើរសុំធ្វើកំណែទម្រង់នៃការបោះឆ្នោតរបស់ប្រធានាធិបតីថ្មីលោក V.Zelenskiy |
នេះគឺជា "ដាក់ទណ្ឌកម្ម" ដំបូងទៅលើលោក Zelenskiy ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ បន្ទាប់ពីលោកបានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីតែប៉ុណ្ណោះទេ មុនពេលបោះឆ្នោតរដ្ឋសភាមុនកាលកំណត់ ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែកក្កដាខាងមុខ។
នៅក្នុងកិច្ចប្រជុំវិសាមញ្ញនាថ្ងៃទី ២២ ខែឧសភា ដែលបានកោះប្រជុំដោយប្រធានរដ្ឋសភាលោក Andriy Parubiy តាមសំណើរបស់លោកប្រធានាធិបតីរូបនេះ មានត្រឹមតែសមាជិកសភាចំនួន ៩២ រូប ក្នុងចំណោមសមាជិកសភាចំនួន ៤៥០ រូបបានគាំទ្រចំពោះការពិភាក្សាអំពីច្បាប់ពោលខាងលើប៉ុណ្ណោះ។ នៅពេលដែលស្វែងរកសម្លេងគាំទ្រ ប្រធានាធិបតី លោក Zelenskiy បានសន្យាធ្វើវិសោធនកម្មប្រព័ន្ធបោះឆ្នោតចម្រុះអ៊ុយក្រែនសំដៅកាត់បន្ថយអំពើពុករលួយនិង«ទិញ»សម្លេងឆ្នោតផងដែរ៕