រដ្ឋសភាអនុម័តលើសំណើរលាលែងពីដំណែងរបស់សមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត

Chia sẻ
(VOVworld)-នាថ្ងៃទី១១មេសា រដ្ឋសភាវៀតណាមបានអនុម័តលើសំណើររបស់ ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតលោកស្រី Nguyen Thi Kim Ngan

រដ្ឋសភាអនុម័តលើសំណើរលាលែងពីដំណែងរបស់សមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត - ảnh 1
រដ្ឋសភាអនុម័តលើសំណើរលាលែងពីដំណែងរបស់សមាជិកក្រុមប្រឹក្សាជាតិ
រៀបចំការបោះឆ្នោតនិងក្រុមប្រឹក្សាសន្តិសុខការពារប្រទេស


(VOVworld)-នាថ្ងៃទី១១មេសា រដ្ឋសភាវៀតណាមបានអនុម័តលើសំណើររបស់ប្រ ធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតលោកស្រី Nguyen Thi Kim Ngan ស្តី អំពី ការលាលែងដំណែងរបស់អនុប្រធាននិងសមាជិកមួយចំនួននៃក្រុមប្រឹក្សានេះ។
តាមនោះ រដ្ឋសភាបានអនុម័តលើការលាលែងពីដំណែងអនុប្រធានក្រុមប្រឹក្សាជាតិ
រៀបចំ ការបោះឆ្នោតគឺលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី និងលោកស្រី
Nguyen Thi Doan ជាអតីតអនុប្រធានរដ្ឋ។ រដ្ឋសភាក៏បានអនុម័តលើសំណើររបស់
ប្រធានរដ្ឋលោក Tran Dai Quang ចំពោះការសូមលាលែងពីដំណែងរបស់អនុ ប្រធាននិងសមាជិកក្រុមប្រឹក្សាសន្តិសុខនិងការពារប្រទេស។ តាមនោះ រដ្ឋសភា បានអនុម័តលើការលាលែងពីដំណែងអនុប្រធានក្រុមប្រឹក្សាសន្តិសុខនិងការពារប្រ
ទេសចំពោះលោក Nguyen Tan Dung ជាអតីតនាយករដ្ឋមន្ត្រី ព្រមទាំងអនុម័ត លើការលាលែងពីដំណែងសមាជិកក្រុមប្រឹក្សានេះចំពោះលោក Nguyen Sinh Hung ជាអតីតប្រធានរដ្ឋសភា និងលោក Phung Quang Thanh ជាអតីតរដ្ឋមន្ត្រី ក្រសួងការពារប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ