រដ្ឋសភាអនុម័តជាឯកច្ឆនលើច្បាប់ការពារជាតិ (ធ្វើវិសោធនាកម្ម)

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៨ មិថុនា រដ្ឋសភាបានធ្វើការនៅសាលប្រជុំ។ នាពេលព្រឹក រដ្ឋសភាបានអនុម័តជាឯកច្ឆនលើច្បាប់ការពារជាតិ (ធ្វើវិសោធនាកម្ម) និងពិភាក្សាអំពីគម្រោងច្បាប់ប៉ូលិសសសមុទ្រវៀតណាមផងដែរ។
រដ្ឋសភាអនុម័តជាឯកច្ឆនលើច្បាប់ការពារជាតិ (ធ្វើវិសោធនាកម្ម)  - ảnh 1រដ្ឋសភាអនុម័តជាឯកច្ឆនលើច្បាប់ការពារជាតិ 

ស្ដីពីទស្សនៈតាក់តែងច្បាប់ សមាជិករដ្ឋសភាបានចាត់ទុកថា៖ ការតាក់តែងច្បាប់ប៉ូលិសសសមុទ្រវៀតណាមគឺគប្បីជ្រួតជ្រាប និងអនុវត្តន៍ជាក់ស្ដែងយ៉ាងពេញលេញនូវរាល់គោលដៅ គោលនយោបាយ របស់បក្សអំពីគោលមាគ៌ា យុទ្ធសាស្ត្រសមុទ្រដល់ឆ្នាំ ២០២០ យុទ្ធសាស្ត្រការពាំរមាតុភូមិក្នុងស្ថានភាពថ្មី ជាពិសេសគឺមាគ៌ាដៅយុទ្ធសាស្ត្រការពារជាតិ សន្តិសុខ កិច្ចការបរទេសនៅលើសមុទ្រ។ លោក Pham Dinh Cuc សមាជិកសភាមណ្ឌលខេត្ត Ba Ria – Vung Tau បានឲ្យដឹងថា៖
“ខ្ញុំឯកភាពាពចំពោះការចេញផ្សាយច្បាប់ប៉ូលិសសសមុទ្រវៀតណាម ដោយសារសមុទ្រខាងកើតមានផ្ទៃដីជាង ៣,៥លានគីឡូម៉ែត្រការ៉េ ក្នុងនោះសមុទ្រវៀតណាមស្រូបយកផ្ទៃដីជាង ១ លានគីឡូម៉ែត្រការ៉េ ហើយមានទីតាំងភូមិសាស្ត្រសំខាន់ណាស់។ នាពេលបច្ចុប្បន្ននេះ ស្ថានភាពនៅសមុទ្រខាងកើតមានភាពស្មុគស្មាញជាច្រើន ហេតុដូច្នេះហើយ ភារកិច្ចរបស់ ប៉ូលិស សមុទ្រវៀតណាមគឺធ្ងន់ធ្ងរណាស់។ ដើម្បីបង្កើតមូលដ្ឋានគតិយុត្តងាយស្រួកសម្រាប់ ប៉ូលិសសសមុទ្រវៀតណាមប្រតិបត្តិការ និងសមស្របនឹងច្បាប់អន្តរជាតិ និង

រដ្ឋធម្មនុញ្ញវៀតណាមឆ្នាំ ២០១៣ ដូច្នេះហើយ ការចេញផ្សាយច្បាប់ស្ដីពី ប៉ូលិសសសមុទ្រវៀតណាមគឺចាំបាច់និងបន្ទាន់ណាស់”។

នាពេលល្ងាច រដ្ឋសភាអនុម័តជាឯកច្ឆនលើអនុក្រិត្យស្ដីពីកម្មវិធីតាក់តែងច្បាប់ ឯកសារច្បាប់ឆ្នាំ ២០១៩ កែសម្រួលកម្មវិធីតាក់តែងច្បាប់ បទបញ្ញត្តិឆ្នាំ ២០១៨ ផងដែរ៕

ប្រតិកម្មទៅវិញ