រដ្ឋសភាអង់គ្លេសស៊ើបអង្កេតបណ្ដាទីភ្នាក់ងារចារកម្មធ្វើទារណកម្មចំពោះទណ្ឌិត

Chia sẻ
(VOV)_ប្រធានគណៈកម្មាធិការសន្តិសុខ និងចារកម្មរដ្ឋសភាអង់គ្លេស (​ISC )​លោក Malcolm Rifkinf បានអោយដឹងនាថ្ងៃទី១៤ ធ្នូ ថា៖ ISC 
រដ្ឋសភាអង់គ្លេសស៊ើបអង្កេតបណ្ដាទីភ្នាក់ងារចារកម្មធ្វើទារណកម្មចំពោះទណ្ឌិត - ảnh 1
រដ្ឋសភាអង់គ្លេសស៊ើបអង្កេតបណ្ដាទីភ្នាក់ងារចារកម្មធ្វើទារណកម្មចំពោះទណ្ឌិត

(VOV)_ប្រធានគណៈកម្មាធិការសន្តិសុខ និងចារកម្មរដ្ឋសភាអង់គ្លេស (​ISC )​
លោក Malcolm Rifkinf បានអោយដឹងនាថ្ងៃទី១៤ ធ្នូ ថា៖ ISC នឹងស្នើភាគី​អាមេរិក
 ផ្គត់ផ្គង់បណ្ដាផ្នែកដែលត្រូវ​លុបចោលនៅក្នុងរបាយការណ៍សង្ខេប​របស់​ទីភ្នាក់ងារ​
ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA តាមសំណូមពររបស់មជ្ឈដ្ឋាន​មន្ត្រី​ចារកម្មអង់គ្លេស 
ដែលស្ដីពីការ
ធ្វើទារណកម្មចំពោះជនសង្ស័យជាភេរវករ។ ថ្លែង​មតិចំពោះមជ្ឈដ្ឋាន
សារព័ត៍មាន លោក Malcolm Rifkinf បានសន្យាថា៖ ISC ​នឹងធ្វើការស៊ើបអង្កេតប្រ
កបដោយស្មោះត្រង់ចំពោះបញ្ហានេះ។

        ក្នុងច្រើនឆ្នាំកន្លងទៅ បណ្ដាទីភ្នាក់ងារចារកម្មនៅក្នុងស្រុក ( MI5) និងចារកម្ម​
ក្រៅប្រទេស (MI6) របស់អង់គ្លេសដែលបានចោទប្រកាន់ធ្វើបាបចំពោះ​បណ្ដា​មុខ​
សញ្ញាដែលជាប់សង្ស័យជាភេរវករ។ ប៉ុន្តែថ្នាក់ដឹកនាំនៃស្ថាប័នទាំងនេះសុទ្ធតែ​អះ
អាងថា៖មិនដែលធ្វើទារណកម្មដើម្បីយកចម្លើយទេ និងមជ្ឈដ្ឋានមន្ត្រីអង់គ្លេសក៏
បានបដិសេធការបញ្ជូនមុខសញ្ញាសង្ស័យជាភេរវករចេញទៅបរទេស ដើម្បីធ្វើទា
រុណកម្មយកចម្លើយដែរ៕

ប្រតិកម្មទៅវិញ