រដ្ឋសភាហ្វីលីពីនអនុម័តលើការពន្យាពេលច្បាប់អាជ្ញាសឹកនៅ Mindanao

Chia sẻ
(VOVWORLD) - នាថ្ងៃទី២២ កក្កដា រដ្ឋសភាហ្វីលីពីនបានបោះឆ្នោតអនុម័តលើការ ពន្យាពេលច្បាប់អាជ្ញាសឹកនៅកោះ Mindanao ប៉ែកខាងត្បូងប្រទេសនេះ រហូត ដល់ចុងឆ្នាំ២០១៧ 
រដ្ឋសភាហ្វីលីពីនអនុម័តលើការពន្យាពេលច្បាប់អាជ្ញាសឹកនៅ Mindanao - ảnh 1ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី២២ កក្កដា រដ្ឋសភាហ្វីលីពីនបានបោះឆ្នោតអនុម័តលើការ ពន្យាពេលច្បាប់អាជ្ញាសឹកនៅកោះ Mindanao ប៉ែកខាងត្បូងប្រទេសនេះ រហូត ដល់ចុងឆ្នាំ២០១៧ តាមនោះ ប្រធានាធិបតីលោក Rodrigo Duterte មានបន្ថែម ពេលវេលាដើម្បីបង្ក្រាបការបះបោររបស់កម្លាំងឧទ្ទាមដែលមានទំនាក់ទំនងជាមួយអង្គការភេរវកម្មរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅទីនេះ។

        មុននឹងការបោះឆ្នោតពោលខាងលើ មជ្ឈដ្ឋានមន្ត្រីសន្តិសុខបានអះអាង ជាមួយមជ្ឈដ្ឋានសមាជិកសភាថា ច្បាប់អាជ្ញាសឹកគឺចាំបាច់ដើម្បីស្ដារស្ថិរភាព ឡើងវិញនៅតំបន់ដែល IS កំពុងខំប្រឹងប្រែងទន្ទ្រានកាន់កាប់។តាមការប៉ាន់ស្មាន ថា ជនឧទ្ទាមគាំទ្រ IS ប្រមាណ១ពាន់នាក់ដែលកាន់កាប់ចំណាប់ខ្មាំង២៣នាក់ កំពុងធ្វើសកម្មភាពនៅតំបន់ប៉ែកខាងត្បូងហ្វីលីពីន៕

ប្រតិកម្មទៅវិញ