រដ្ឋ​សភាហុងគ្រីបានអនុម័ត​លើ​​សំណើរបស់ស៊ុយអែត ដើម្បីចូលជា​សមាជិក​ណាតូ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៦ ខែកុម្ភៈ រដ្ឋសភាហុងគ្រីបានបោះឆ្នោតអនុម័តលើកិច្ចខិតខំប្រឹងប្រែងរបស់ស៊ុយអែតដើម្បីចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដោយបញ្ចប់ការពន្យារពេលជាង ១៨ ខែនេះ។ 

ការបោះឆ្នោតនេះ ត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួន ១៨៨ និងសំឡេងប្រឆាំងចំនួន៦។ មុននោះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Viktor Orbán បានបញ្ជូនពិធីសារអនុម័តលើការចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត កាលពីខែកក្កដា ឆ្នាំ ២០២២  ប៉ុន្តែបញ្ហានេះបានជាប់គាំងនៅក្នុងសភានៃប្រទេសហុងគ្រី ដោយសារតែការប្រឆាំងជជំទាស់ពីសមាជិកសភាមកពីគណៈបក្សកាន់អំណាច។ ថ្លែងទៅកាន់សមាជិកសភាមុនការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី Orbán បាននិយាយថា៖ កិច្ចសហប្រតិបត្តិការយោធារបស់ស៊ុយអែតនិងហុងគ្រី ក៏ដូចជាការចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត បានពង្រឹងសន្តិសុខរបស់ប្រទេសហុងគ្រី។

រដ្ឋ​សភាហុងគ្រីបានអនុម័ត​លើ​​សំណើរបស់ស៊ុយអែត ដើម្បីចូលជា​សមាជិក​ណាតូ - ảnh 1សម័យប្រជុំសភាហុងគ្រី ដើម្បីអនុម័តលើសំណើររបស់ស៊ុយអែត សូមចូលជាសាមជិកអង្គការណាតូ នៅទីក្រុង Budapest នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

នាថ្ងៃដដែលនោះ ដោយប្រតិកម្មទៅនឹងការបោះឆ្នោតសភាហុងគ្រី ដើម្បីផ្តល់សច្ចាប័នលើការចូលជាសមាជិកណាតូរបស់ស៊ុយអែត អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានឲ្យដឹងថា សម្ព័ន្ធភាពយោធានេះនឹងកាន់តែរឹងមាំ។ សេតវិមានក៏បានស្វាគមន៍ចំពោះកាយវិការរបស់សភាហុងគ្រី ហើយបានស្នើឱ្យរដ្ឋាភិបាលហុងគ្រីបញ្ចប់ដំណើរការនេះឱ្យបានឆាប់ៗ ដើម្បីអនុញ្ញាតឱ្យស៊ុយអែតចូលជាសមាជិកអង្គការណាតូ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz បានឲ្យដឹងថា ស៊ុយអែតចូលជាសមាជិកអង្គការណាតូ គឺជាការជំរុញដល់សន្តិសុខរបស់អឺរ៉ុប និងពិភពលោក៕

ប្រតិកម្មទៅវិញ