(VOVworld) - នៅសាលប្រជុំនាព្រឹកថ្ងៃទី២១ វិច្ឆិកា ប្រធានគណៈកម្មាធិការនិតិកម្ម
លោក Phan Trung Ly បានថ្លែងរបាយការណ៍បំភ្លឺមតិរបស់សមាជិកសមាជិការសភា
អំពីពង្រាងច្បាប់ធ្វើវិសោធនកម្មមាត្រាមួយចំនួននៃច្បាប់អាកាសចរណ៍ស៊ីវិលវៀត
ណាម ហើយអនុម័តលើច្បាប់នេះ និងពិភាគ្សាអំពីគម្រោងច្បាប់ស្ដីពីកាតព្វកិច្ច
យោធា(ធ្វើវិសោធនកម្ម)។
|
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai |
របាយការណ៍បានឲ្យដឹងថា ពង្រាងច្បាប់អាកាសចរណ៍ស៊ីវិលត្រូវបានសម្រួល
តាមទិសដែលរដ្ឋកំណត់តំលៃចំពោះបណ្ដាសេវាកម្មអាកាសចរណ៍និងសេវាកម្ម
ក្រៅអាកាសចរណ៍ចាំបាច់មួយចំនួនដើម្បីជំនះពុះពារស្ថានភាពដែលអង្គភាពអាជី
វកម្មឆ្លៀតយកតួនាទីផ្ដាច់មុខដើម្បីតំឡើងថ្លៃសេវាកម្មទាំងនេះ។តាមនោះ ការពារ
សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់អតិថិជននិងអង្គភាពអាជីវកម្ម។បន្ទាប់
នោះ រដ្ឋសភាបានអនុម័យលើច្បាប់អាកាសចរណ៍ស៊ីវិលវៀតណាមដោយមានបរិ
មាណសន្លឹកគាំទ្រភាគច្រើន។
នាព្រឹកថ្ងៃដដែល រដ្ឋសភាបានពិភាគ្សាអំពីខ្លឹមសារមួយចំនួនដែលនៅមានមតិ
ខុសគ្នានៃពង្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា (ធ្វើវិសោធនកម្ម)៕