រដ្ឋសភាវៀតណាមសកម្មនិងម្ចាស់ការក្នុងកិច្ចសហប្រតិបត្តិការសភាពហុភាគី

Chia sẻ

(VOVWORLD) - ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែសីហា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចូលរួមមហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤២ (AIPA-42) តាមប្រព័ន្ធវីដេអូ។ នេះគឺជាសកម្មភាពកិច្ចការបរទេសពហុភាគីផ្លូវការដើមដំបូងរបស់ប្រធានរដ្ឋសភានីតិកាលទី ១៥។

រដ្ឋសភាវៀតណាមសកម្មនិងម្ចាស់ការក្នុងកិច្ចសហប្រតិបត្តិការសភាពហុភាគី - ảnh 1អគ្គលេខាធិការនៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លោកស្រី Nguyen Tuong Van (រូបថត៖ TTXVN)

ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែសីហា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចូលរួមមហា សន្និបាតអន្តរសភា នៃសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤២ (AIPA-42) តាមប្រព័ន្ធវីដេអូ។ នេះគឺជាសកម្មភាពកិច្ចការបរទេសពហុភាគីផ្លូវការដើមដំបូងរបស់ប្រធានរដ្ឋសភានីតិកាលទី ១៥។

ចូលរួម AIPA-42 ក្រោមប្រធានបទ “អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសភាក្នុងវិស័យឌីជីថលបរិយាប័ន្ន ឆ្ពោះទៅ សហគមន៍អាស៊ានឆ្នាំ ២០២៥” ប្រធានរដ្ឋសភាលោក Vuong Dinh Hue នឹងបញ្ជូនទៅមិត្តភក្តិក្នុងតំបន់និងសហគមន៍នូវសារអំពីប្រទេសវៀតណាម ដែលមានការផ្លាស់ប្តូរថ្មីដោយតឥតឈប់ឈរ រដ្ឋសភាវៀតណាមមានទំនួលខុសត្រូវ សកម្មនិងម្ចាស់ការក្នុងកិច្ចសហប្រតិបត្តិការអន្តរសភាពហុភាគីក្នុងតំបន់ តែងតែរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋ កិច្ច-សង្គមនិងការបង្ការ ទប់ស្កាត់ជំងឺកូវីដ -១៩។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអំពីតួនាទីនិងការរួមចំណែករបស់រដ្ឋសភាវៀតណាមក្នុងដំណើរការផ្លាស់ប្តូរថ្មីរបស់ AIPA, អគ្គលេខាធិការ AIPA លោកស្រី Nguyen Tuong Van បានបញ្ជាក់ថា ក្នុងគ្រាលំបាករបស់តំបន់ រដ្ឋសភាវៀតណាមតែងតែចាត់វិធានការទាន់ពេលវេលារួមជាមួយសភានៃបណ្តាប្រទេសជាសមាជិក AIPA ដើម្បីរួមចំណែកដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងតំបន់។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនទំនាក់ទំនងរវាងអង្គការអន្តរសភាអាស៊ាន (AIPO)មុននេះ ហើយឥឡូវគឺ AIPA និងអាស៊ាន រដ្ឋសភាវៀតណាមក៏ជាសភាផ្តួចផ្តើមគំនិតបង្កើតវិធីសាស្ត្រនិងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

នៅឯមហាសន្និបាត AIPO-23 (ប្រារព្ធឡើងនៅខែកញ្ញាឆ្នាំ ២០០២ នៅទីក្រុងហាណូយ) ក្នុងនាមជាប្រធាន AIPO វៀតណាមបានអញ្ជើញអគ្គលេខាធិការអាស៊ានឱ្យចូលរួមកិច្ចប្រជុំនេះដូចជាដំណោះស្រាយមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង AIPO/AIPA និងអាស៊ាន; ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏មានគំនិតផ្តួចផ្តើមអញ្ជើញសហភាពសភាអន្តរជាតិ (IPU) ឱ្យចូលរួមសម័យប្រជុំមហាសន្និបាតផងដែរ។ សកម្មភាពទាំងនេះក្រោយមកបានក្លាយជាបទដ្ឋានហើយត្រូវបានចែងនៅក្នុងបទប្បញ្ញត្តិសមាជិកភាព AIPO។ ទាំងនេះគឺជាជំហានសំខាន់ក្នុងដំណើរការនាំ AIPO/AIPA ចូលរួមសមាហរណកម្មអន្តរជាតិ។ រួមជាមួយនោះ រដ្ឋសភាវៀតណាមក៏ដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរថ្មីនិងលើកកំពស់គុណភាពសកម្មភាពរបស់លេខាធិការដ្ឋាន AIPA។

យោងតាមអគ្គលេខាធិការ AIPA លោកស្រី Nguyen Tuong Van, សញ្ញាសម្គាល់ទាំងនេះបង្ហាញថា រដ្ឋសភាវៀតណាមបានរួមចំណែកយ៉ាងសំខាន់ចំពោះដំណើរការផ្លាស់ប្តូរថ្មីរបស់ AIPO/AIPA។ តាមរយៈសកម្មភាពទាំងនេះ វៀតណាមរួមចំណែកលើកកំពស់សាមគ្គីភាពនិងការបង្រួបបង្រួមនៅក្នុង AIPA; រួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់ក្នុងតំបន់ ឥទ្ធិពលវិជ្ជមានលើគោលនយោបាយនិងការអនុវត្តច្បាប់របស់បណ្តាប្រទេសអាស៊ាន៕

ប្រតិកម្មទៅវិញ