ប្រធានគណៈកម្មាធិការសង្គមនៃរដ្ឋសភា ប្រធាន គណៈកម្មាធិការវៀតណាមប្រចាំនៅសហភាពសភាភាសាបារាំង (APF) លោកស្រី Nguyen Thuy Anh |
នារសៀលថ្ងៃទី ២៥ តុលា ពីទីក្រុងហាណូយ គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយលោកស្រី Nguyen Thuy Anh ប្រធានគណៈកម្មាធិការសង្គមនៃរដ្ឋសភា ប្រធាន គណៈកម្មាធិការវៀតណាមប្រចាំនៅសហភាពសភាភាសាបារាំង (APF) បានចូលរួមសិក្ខាសាលាតាមបណ្តាញ អនឡាញ ស្តីពីតួនាទីរបស់សមាជិកសភានៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូន ក្នុងដំណើរការអនុវត្តន៍យន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) អំពីសិទ្ធិមនុស្ស។
សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយសហភាពអន្តរសភា (IPU) សហភាពសភាហ្វ្រង់ កូហ្វូនី (APF) អង្គការហ្វ្រង់កូហ្វូនីអន្តរជាតិ (OIF) និងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)។ សិក្ខាសាលានេះបានធ្វើឡើងក្នុងទម្រង់នៃការផ្សាយបន្តផ្ទាល់រួមបញ្ចូលគ្នាតាមអ៊ីនធឺរណែតពីតភ្ជាប់បណ្តាញមេពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែតុលា។
ថ្លែងមតិក្នុងសិក្ខាសាលានេះ ប្រធានគណៈប្រតិភូវៀតណាម លោកស្រី Nguyen Thuy Anh បានអះអាងថា គោលនយោបាយខ្ជាប់ខ្ជួនរបស់រដ្ឋវៀតណាមគឺគោរពនិងការពារសិទ្ធិមនុស្សជានិច្ច។ វៀតណាមខិតខំដោយឥតឈប់ឈរដើម្បីធ្វើឲ្យប្រព័ន្ធច្បាប់ស្តីពីសិទ្ធិមនុស្សល្អឥតខ្ចោះ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច រួមជាមួយនឹងការធានានូវយុត្តិធម៌សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឥតឈប់ឈរ។ ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស ហើយចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកនៅវេទិកាអង្គការសហប្រជាជាតិ និងវេទិកាថ្នាក់តំបន់ស្តីពីសិទ្ធិមនុស្សផងដែរ៕