|
រដ្ឋសភាវៀតណាមមានគោលបំណងរឹតបន្តឹងថែមទៀតកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ |
(VOV)_នារសៀលថ្ងៃទី១៩ សីហា នៅទីៅក្រុងហាណូយ នៅក្នុងជំនួបសន្ទនា
ជាមួយឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Saudi Dakhil Aljohani ក្នុងឱកាសមក
ទទួលបេសកកម្មការទូតថ្មីនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung បានអះអាងថា៖ រដ្ឋសភាវៀតណាមសូមស្វាគមន៍ និងសហប្រតិបត្តិការ
ស្អិតរមួតជាមួយលោកឯកអគ្គរដ្ឋទូត ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការ ចំ
ណងមិត្តភាពរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ ដើម្បីសន្តិភាព និងភាពសម្បូ
រុងរឿង នៅក្នុងតំបន់និងអន្តរជាតិ។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានសង្កត់
ធ្ងន់ថា៖ រដ្ឋសភាវៀតណាម មានគោលបំណងជំរុញថែមទៀតកិច្ចសហប្រតិបត្តិ
ការជាមួយរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការងារ
និតិបញ្ញាតិ្ត ឃ្លាំមើល ហើយជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេស
ទាំងពីរដើម្បីឆ្ពោះទៅគោលដៅ នាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់៣ពាន់
លានដុល្លារអាមេរិក នាពេលខាងមុខនេះ។
ឯកអគ្គរដ្ឋទូតអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Saudi Dakhil Aljohani បានសម្ដែង
មោទនភាពដែលបានមកបំពេញបេសកកម្មនៅវៀតណាម ហើយមានគោលបំ
ណងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពលកម្ម កសិកម្ម ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍របស់ភាគីនិមួយៗ ដើម្បីសន្តិភាព
និងភាពសម្បូររុងរឿងនៅក្នុងតំបន់និងអន្តរជាតិផងដែរ៕