រដ្ឋសភាវៀតណាមពិភាក្សាអំពីសេចក្តីពង្រាងច្បាប់ចាត់តាំងរដ្ឋអំណាចតំបន់

Chia sẻ

(VOVworld) - នារសៀលថ្ងៃទី ១ មិថុនា រដ្ឋសភាវៀតណាម
បានពិភាក្សាអំពីសេក្តី ព្រាងច្បាប់ស្តីពីការចាត់តាំងរដ្ឋអំណាច
តំបន់ដើម្បីរៀបចំរដ្ឋអំណាចតំបន់ឲ្យ សមស្របនឹងរដ្ឋធម្មនុញ្ញ
ឆ្នាំ ២០១៣ ដោយធានាឲ្យរដ្ឋអំណាចតំបន់គ្រប់ជាន់ថ្នាក់ធ្វើ
សកម្ម​ភាពប្រកបដោយប្រសិទ្ធភាព​។

រដ្ឋសភាវៀតណាមពិភាក្សាអំពីសេចក្តីពង្រាងច្បាប់ចាត់តាំងរដ្ឋអំណាចតំបន់ - ảnh 1
រដ្ឋសភាវៀតណាមពិភាក្សាអំពីសេចក្តីពង្រាងច្បាប់ចាត់តាំងរដ្ឋអំណាចតំបន់ (Image: VOV)


(VOVworld) - នារសៀលថ្ងៃទី ១ មិថុនា រដ្ឋសភាវៀតណាមបានពិភាក្សាអំពីសេក្តី ព្រាងច្បាប់ស្តីពីការចាត់តាំងរដ្ឋអំណាចតំបន់ដើម្បីរៀបចំរដ្ឋអំណាចតំបន់ឲ្យ សមស្របនឹងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដោយធានាឲ្យរដ្ឋអំណាចតំបន់គ្រប់ជាន់ថ្នាក់ធ្វើ
សកម្ម​ភាពប្រកបដោយប្រសិទ្ធភាព​។ ស្តីអំពីវិសាលភាពធ្វើវិសោធនកម្ម សមាជិក
សមាជិការសភា​បានស្នើរឲ្យកំណត់ច្បាស់ក្នុងច្បាប់ស្តីពីអង្គភាពរដ្ឋបាលសេដ្ឋកិច្ច
ពិសេស។ លោកស្រី Nguyen Thi Kim Be សមាជិការសភាមណ្ឌលខេត្ត Kien Giang
បានផ្តល់មតិថា៖

“ខ្ញុំយល់ព្រមជាមួយសេចក្តីព្រាងច្បាប់ស្តីពីការកំណត់រូបសណ្ឋានរដ្ឋអំណាចតំបន់ រួមមានក្រុមប្រឹក្សារប្រជាជននិងគណៈកម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់។ ខ្លឹមសារនេះ សមស្របនឹងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ ចំពោះអង្គការរដ្ឋបាល សេដ្ឋកិច្ចពិសេស ខ្ញុំ ឯកភាពជាមួយរបាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាគឺមិនកំណត់ ច្បាស់ជាក់ស្តែងអំពីបរិមាណតំណាងប្រជាជនក្រុមប្រឹក្សារនិងគណៈកម្មាធិកាប្រជាជន នៃអង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេសក្នុងសេចក្តីព្រាងច្បាប់នេះ៕”

ប្រតិកម្មទៅវិញ