បន្តរបៀបវារៈសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥ នាថ្ងៃទី ៣០ តុលា រដ្ឋសភាបានចំណាយពេលពេញមួយថ្ងៃត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីកម្មវិធីគោលដៅជាតិចំនួន៣ រួមមានកម្មវិធីគោលដៅកសាងជនបទថ្មី ដំណាក់កាល ២០២១ - ២០២៥ កម្មវិធីគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរ ភាពក្នុងដំណាក់កាល ២០២១ - ២០២៥ និងកម្មវិធីគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំដំណាក់កាល ២០២១ - ២០៣០។
រដ្ឋសភាត្រួតពិនិត្យការអនុវត្តកម្មវិធីគោលដៅជាតិចំនួន៣។ (រូបថត៖ quochoi.vn) |
អង្គប្រជុំបានវាយតម្លៃថា ការដែលរដ្ឋសភាអនុម័តលើកម្មវិធីគោលដៅជាតិទាំង ៣ គឺស្របទៅនឹងស្ថានភាពជាក់ស្តែង ហើយបានជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន និងតំបន់ជនបទ តំបន់ជនជាតិភាគតិច តំបន់ឆ្ងាយដាច់ ស្រយាល និងតំបន់ព្រំដែន។ ទោះជាយ៉ាងណាក៏ដោយ ក្រោយពីការអនុវត្តជាង ២ ឆ្នាំមក កម្មវិធីគោលដៅជាតិនៅតែមានវឌ្ឍនភាពយឺតយ៉ាវ ខ្វះស្ថិរភាព ដែលប៉ះពាល់ ដល់លទ្ធផលនៃការអនុវត្តកម្មវិធី ក៏ដូចជាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម បណ្ដាលឲ្យតម្លៃ និងភាពជោគជ័យនៃដំណាក់កាលមុនៗត្រូវធ្លាក់ចុះ។ ពីការត្រួត ពិនិត្យជាក់ស្តែង លោក Nguyen Quoc Luan សមាជិករដ្ឋសភាខេត្ត Yen Bai បានផ្តល់អនុសាសន៍ថា៖ “ខ្ញុំស្នើឱ្យរដ្ឋាភិបាលដឹកនាំក្រសួង ស្ថាប័ននានា ធ្វើការត្រួតពិនិត្យ កែសម្រួល និងបំពេញបន្ថែមដោយបន្ទាន់នូវគោលនយោបាយ ឯកសារណែនាំ ឱ្យបានលម្អិត ច្បាស់លាស់ ងាយយល់ ងាយអនុវត្តន៍ សម្រាប់កម្មវិធីគោលដៅជាតិ។ ជៀសវាង ជាអតិបរមាពីការដកស្រង់ឯកសារច្រើនពេកនៅក្នុងខ្លឹមសារតែមួយ។ សម្រាប់ថ្នាក់ឃុំ គួរតែចេញផ្សាយជាទម្រង់សៀវភៅដៃណែនាំការអនុវត្ត”។
នារសៀលថ្ងៃដដែល រដ្ឋសភាបន្តត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចចិត្តរបស់ រដ្ឋសភា ស្តីពីកម្មវិធីគោលដៅជាតិ ស្តីពីការកសាងជនបទថ្មី ដំណាក់កាល ២០២១ - ២០២៥ ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ដំណាក់កាល ២០២១ - ២០២៥ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំដំណាក់កាល ២០២១ - ២០៣០៕