(VOVworld)-បន្តកិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៣នាព្រឹកថ្ងៃ
ទី១៣ មិថុនារដ្ឋសភាបានពិភាក្សាលើពង្រាងច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម )
និងច្បាប់ ធ្វើ វិសោធនកម្មបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់អនុវត្តន៍សាល
ដេការរដ្ឋវេណី។
|
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៣ (រូបថតៈ vov.vn) |
នាពេលរសៀលថ្ងៃដដែល រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ ដើម្បី
អនុម័តលើច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយចំនួននៃច្បាប់
ធានារាប់រងសុខាភិបាល និងពិភាក្សាអំពីពង្រាងសេចក្តីសម្រេចចិត្ត ស្តីអំពី ការយកសន្លឹកទំនុកទុកចិត្តនិងការបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់
ដំណែង ដោយរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនជ្រើសតាំងឬសច្ចានុម័ត។
មុននោះនាពេលរសៀលថ្ងៃទី១២មិថុនា ក្នុងការឆ្លើយសំនួរសួរដេញ
ដោលរបស់ សមាជិក សមាជិការសភា ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក
Nguyen Xuan Phuc បានអះអាងថា រហូតដល់បច្ចុប្បន្ននេះ ខឿនសេដ្ឋកិច្ចរបស់
វៀតណាមគឺមិនពឹងផ្អែកទៅលើខឿនសេដ្ឋកិច្ចរបស់ ប្រទេសដទៃឡើយ។ ប៉ុន្តែ ក្នុងដំណើរការធ្វើសមាហរណកម្មគឺមិនមែន ឯករាជ្យទាំងស្រុងឡើយ។ ដូច្នេះ ដំណោះស្រាយដែលរដ្ឋាភិបាលវៀតណាមដាក់ ចេញ ដើម្បីអនុវត្តន៍ខឿន
សេដ្ឋកិច្ចម្ចាស់ការក្នុងស្ថានភាពថ្មី គឺ ជម្រុញការរៀបចំហេដ្ឋា រចនាសម្ព័ន្ធខឿ
សេដ្ឋកិច្ចឡើងវិញជាពិសេស ការផ្លាស់ប្តូររូបសណ្ឋានកំណើន ដើម្បីឲ្យ ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ឲ្យខ្លាំងក្លាជាងទៀត៕