ទិដ្ឋភាពនៃសម័យប្រជុំ |
នាព្រឹកថ្ងៃទី ១៤ ខែមិថុនា ដោយមានសម្លេងគាំទ្រភាគច្រើន រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់ក្រមព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម), ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីអាជីវកម្មធានារ៉ាប់រងនិងច្បាប់កម្មសិទ្ធិបញ្ញា, ច្បាប់ស្តីពីការអប់រំ (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីការបង្ការនិងទប់ស្កាត់ផលប៉ះពាល់នៃជាតិអាល់កុល; សេចក្តីសម្រេចចិត្តដោយផ្តល់សច្ចាប័នចំពោះការចូលជាសមាជិកនៃអនុសញ្ញាលេខ ៩៨ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការអនុវត្តន៍គោលការណ៍នៃសិទ្ធិក្នុងការរៀបចំនិងការចរចារសមូហភាពនិងសេចក្តីសម្រេចស្តីពីការបង្កើតគណៈប្រតិភូត្រួតពិនិត្យតាមដានរបស់រដ្ឋសភានៅឆ្នាំ ២០២០ផងដែរ។
ទន្ទឹមជាមួយគ្នានោះ រដ្ឋសភាបានអនុម័តលើច្បាប់ និងសេចក្តីសម្រេចចិត្តមួយចំនួន ដែលទាក់ទងទៅនឹងបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ តាមនោះ បង្ហាញពីសិទ្ធិឃ្លាំមើលកំពូលរបស់រដ្ឋសភា ជាមួយនឹងខ្លឹមសារសំខាន់ៗរបស់ប្រទេសជាតិ។ ក្នុងនោះ គួរកត់សម្គាល់គឺ សេចក្តីសម្រេចចិត្តដែលអនុម័តលើការចូលរួមអនុសញ្ញាលេខ ៩៨ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីការអនុវត្តន៍គោលការណ៍នៃសិទ្ធិរៀបចំនិងការចរចារសមូហភាព ដោយបង្ហាញការប្តេជ្ញាចិត្តនិងការខំប្រឹងប្រែងរបស់វៀតណាម ស្របតាមគោលនយោបាយកំណែទម្រង់របស់បក្សនិងរដ្ឋ ជាពិសេសនៅក្នុងបរិបទនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិយ៉ាងស៊ីជម្រៅតែម្តង។ ប្រធានគណៈកម្មា ធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Nguyen Van Giau បានមានប្រ សាសន៍ថា៖ “សំណុំឯកសារអំពីអនុសញ្ញាលេខ ៩៨ នោះ រដ្ឋាភិបាលមានរបាយការណ៏វាយតំលៃពីផលប៉ះពាល់នៃការចូលរួមអនុសញ្ញានេះ លើវិស័យនយោបាយ សេដ្ឋកិច្ច-សង្គមនិងការពារជាតិ លក្ខណៈងាយស្រួលក៏ដូចជាការលំបាកមួយចំនួនសម្រាប់វៀត ណាមនៅពេលចូលរួមអនុសញ្ញានេះផងដែរ។ ដោយបានទទួលយោបល់របស់សមាជិក សភានោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដាក់សំណើរជូនរដ្ឋាភិបាលថា ក្នុងដំណើការអនុវត្តអនុសញ្ញានេះ ចាំបាច់ត្រូវបន្តពិនិត្យឡើងវិញនិងសិក្សាផលប៉ះពាល់នៃអនុសញ្ញាលេខ ៩៨នេះ ដើម្បីចាត់វិធានការដោះស្រាយបញ្ហាដោយប្រុងប្រយ័ត្ន ធានាការអនុវត្តអនុសញ្ញានេះប្រកបដោយប្រសិទ្ធភាពបំផុត”។
មុននោះ ដោយទទួលបានសម្លេងគាំទ្រចំនួន ៩៣,៦០% រដ្ឋសភាវៀតណាមបានអនុម័តគម្រោងច្បាប់អប់រំ (ធ្វើវិសោធនកម្ម)។ ការអនុម័តច្បាប់នេះ ជួយកែសម្រួលគោលដៅអប់រំ។ ទន្ទឹមជាមួយគ្នានេះ ជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន អភិវឌ្ឍន៍ប្រភពធនធានមនុស្ស ដើម្បីបំពេញតាមតម្រូវការនៃបុព្វហេតុកសាង ការពារជាតិនិងធ្វើសមាហរណកម្មអន្តរជាតិ។ ច្បាប់នេះមានសុពលភាពចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២០៕