រដ្ឋសភាវៀតណាម​បានបើកវគ្គទី ២ នៃសម័យប្រជុំលើកទី ៦

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានឈានចូលវគ្គទី ២ នៃសម័យប្រជុំលើកទី ៦ ដោយមានខ្លឹមសារសំខាន់ៗជាច្រើន។ នៅក្នុងកិច្ចប្រជុំនេះ សមាជិកសភាបានពិភាក្សាគ្នានៅសាលប្រជុំអំពីលទ្ធផលឃ្លាំមើលការដោះស្រាយការលើកសំណើររបស់ម្ចាស់ឆ្នោតដែលបានផ្ញើទៅសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៥ ។
រដ្ឋសភាវៀតណាម​បានបើកវគ្គទី ២ នៃសម័យប្រជុំលើកទី ៦ - ảnh 1សម័យប្រជុំលើកទី៦ នៃរដ្ឋសភានីតិកាលទី១៥។ រូបថត៖ VOV

រាយការណ៍លទ្ធផលឃ្លាំមើលការដោះស្រាយសំណើររបស់ម្ចាស់ឆ្នោតដែលផ្ញើជនសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៥ ប្រធានគណៈកម្មការបំណងប្រាថ្នារបស់ប្រជាជន ចំណុះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលោក Duong Thanh Binh បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះការលើកសំណើរជាង ២៧០០ ត្រូវបានដោះស្រាយនិងឆ្លើយតបជូនម្ចាស់ឆ្នោត សម្រេចបាន ៩៩% ។ ម្ចាស់ឆ្នោតបានវាយតម្លៃខ្ពស់ថា នាពេលកន្លងទៅសកម្មភាពរបស់រដ្ឋសភាមានការផ្លាស់ប្ដូរថ្មី ទាំងគុណភាពនិងប្រសិទ្ធភាព រដ្ឋសភាកាន់តែជិតស្និទ្ធជាមួយប្រជាជន។

ក្នុងរយៈពេលមួយសប្តាហ៍ធ្វើការ រដ្ឋសភាបានចំណាយពេល ១ ថ្ងៃដើម្បីពិភាក្សាអំពីរបាយការណ៍របស់ប្រធានតុលាការប្រជាជនកំពូល និងប្រធានអយ្យការប្រជាជនកំពូល; ការអនុវត្តសាលក្រម; ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅឆ្នាំ ២០២៣ ។ រដ្ឋសភាក៏បានពិភាក្សាអំពីលទ្ធផលនៃការទទួលពលរដ្ឋ ការដោះស្រាយលិខិតស្នាមនិងបណ្តឹងតវ៉ារបស់ពលរដ្ឋនៅឆ្នាំ ២០២៣ និងសេចក្តីព្រាងច្បាប់មួយចំនួនផ្សេងទៀត៕

ប្រតិកម្មទៅវិញ