រដ្ឋសភាវៀតណាមបន្តសម័យសួរដេញដោល និងឆ្លើយការសួរដេញដោលនៅសាលប្រជុំ

Chia sẻ
(VOVWORLD) -នាថ្ងៃទី ១៤ មិថុនា បណ្ដាសមាជិក សមាជិការរដ្ឋសភាបានសួរដេញដោលចំពោះរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien និងរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung ស្ដីពីបញ្ហាក្នុងការគ្រប់គ្រងរបស់បណ្ដារដ្ឋមន្ត្រី។
រដ្ឋសភាវៀតណាមបន្តសម័យសួរដេញដោល និងឆ្លើយការសួរដេញដោលនៅសាលប្រជុំ - ảnh 1រដ្ឋសភាវៀតណាមបន្តសម័យសួរដេញដោល និងឆ្លើយការសួរដេញដោលនៅសាលប្រជុំ (VOV) 

នាថ្ងៃទី ១៤ មិថុនា បណ្ដាសមាជិក សមាជិការរដ្ឋសភាបានសួរដេញដោលចំពោះរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមលោក Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien និងរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung ស្ដីពីបញ្ហាក្នុងការគ្រប់គ្រងរបស់បណ្ដារដ្ឋមន្ត្រី។ រដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍លោក Nguyen Ngoc Thien បានឆ្លើយការសួរដេញដោលស្ដីពីបញ្ហាគ្រប់គ្រង អនុម័តលើបណ្ដាសកម្មភាពវប្បធម៌ សិល្បៈ រៀបចំពិធីបុណ្យ ការធ្វើអាជីវកម្ម ប្រើប្រាស់សំណង់វប្បធម៌ កីឡា ការអភិវឌ្ឍន៍វប្បធម៌សង្គម ជាដើម។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien ជាសមាជិការរដ្ឋាភិបាលទី ៣ ត្រូវឆ្លើយការសួរដេញដោលចំពោះរដ្ឋសភា។ការវិនិយោគលើវិស័យសុខភិបាលមូលដ្ឋាន កម្មាភិបាលសុខាភិបាលមូលដ្នាន ជាពិសេសលើទីតាំងភូមិសាស្ត្រព្រៃភ្នំ និងតំបន់មានលក្ខណៈសេដ្ឋកិច្ចលំបាកពិសេសជាខ្លឹមសារដែលត្រូវបានសមាជិកសភាជាច្រើនសួរដេញដោលចំពោះរដ្ឋមន្ត្រី។ លោកស្រី Nguyen Thi Kim Tien បានលើកច្បស់ថា៖

           “ស្ដីពីហិរញ្ញវត្ថុ នឹងចេញផ្សាយកញ្ចប់សេវាកម្មសុខាភិបាលជាសារវ័ន្តដែលរួមមានបណ្ដាសកម្មភាពស្ដីពីកិច្ចការពារព្យាបាល និងស្នើឲ្យបង់ប្រាក់ ធានារ៉ាប់រង។ ស្ដីពីធនធានមនុស្ស មានគម្រោងការណ៍ស្ដីពីការអភិវឌ្ឍន៍ធនធានមនុស្ស។ស្ដីពីការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ នាបច្ចុប្បន្នក្រសួងបានឆ្លៀតយកបណ្ដាគម្រោងការណ៍ ODA ដើម្បីផ្លាស់ប្ដូរថ្មីការផ្គត់ផ្គង់សេវាកម្មមូលដ្ឋាន”។

        រីឯ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung ត្រូវបានសួរដេញដោលស្ដីពីដំណោះស្រាយជាក់ស្ដែងដើម្បីប្រមូលផ្ដុំប្រភាពកម្លាំងក្នុង
សង្គមសម្រាប់ការវិនិយោគអភិវឌ្ឍន៍ បង្កើនការគ្រប់គ្រង ជៀសវាងការខ្ជះខ្ជាយក្នុងការវិនិយោគសាធារណៈ ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នក្នុងការអនុវត្តន៍គម្រោងការណ៍សំខាន់ៗថ្នាក់ជាតិ ជាដើម។

        នៅក្នុងបណ្ដាសម័យសួរដេញដោលនោះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam និង ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានឆ្លើយការសួរដេញដោលដែលជាភារកិច្ចរួមរបស់រដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ