រដ្ឋសភាវៀតណាមបន្តពិភាក្សាអំពីសេដ្ឋកិច្ចនិងសង្គម

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាបានចំណាយពេលពេញមួយថ្ងៃ ដើម្បីបន្តពិភាក្សាអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ និងគម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤; ការវាយតម្លៃពាក់ កណ្តាលអាណត្តិចំពោះការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០២១-២០២៥; ផែនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញក្នុងដំណាក់កាល ២០២១-២០២៥...

បណ្ដាសមាជិករដ្ឋសភាបានចាត់ទុកថា៖ ក្នុងបរិបទដែលកើតមានជម្លោះប្រដាប់ អាវុធនៅលើពិភពលោក និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុនៅប្រទេសធំៗ មួយចំនួនដែលបានប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចវៀតណាមនោះ រដ្ឋាភិបាលវៀតណាម បានរៀបចំកម្មវិធីពន្លឿនពាណិជ្ជកម្ម វិនិយោគជាច្រើន ដោយទាក់ទាញបានប្រភពទុន វិនិយោគពីបរទេស។ ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចវៀតណាមនៅតែជួបប្រទះ នឹងបញ្ហាប្រឈមជាច្រើនក្នុងពេលខាងមុខ ហើយសមត្ថភាពងើបឡើងវិញនៃសេដ្ឋកិច្ច មានភាពយឺតយ៉ាវ។
រដ្ឋសភាវៀតណាមបន្តពិភាក្សាអំពីសេដ្ឋកិច្ចនិងសង្គម - ảnh 1លោក Nguyen Tuan Anh សមាជិករដ្ឋសភាខេត្ត Binh Phuoc។ (រូបថត៖ quochoi.vn)
អង្គប្រជុំបានស្នើឱ្យរដ្ឋាភិបាលបន្តដោះស្រាយការលំបាក និងជួយទ្រទ្រង់សហ គ្រាស។ ជាពិសេស រដ្ឋាភិបាលចាំបាច់ត្រូវកសាងនិងអនុវត្តន៍ដំណោះស្រាយដើម្បី ធានាសន្តិសុខថាមពលជាតិ លើកកំពស់សមត្ថភាពនិងគុណភាពក្នុងការព្យាករណ៍ ព្រមទាំងមានដំណោះស្រាយជាទូទៅ ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រេងឥន្ធនៈឲ្យបានគ្រប់គ្រាន់ក្នុងរយៈពេលវែង ធានាបាននូវការផ្គត់ផ្គង់អគ្គិសនីសម្រាប់ផលិតកម្មនិង ការប្រើប្រាស់ក្នុងគ្រប់កាលៈទេសៈ។ លោក Nguyen Tuan Anh សមាជិករដ្ឋសភាខេត្ត Binh Phuoc បានផ្ដល់យោបល់ថា៖
“ទាក់ទងនឹងភារកិច្ច និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនា ពេលខាងមុខ រដ្ឋាភិបាលបានស្នើឡើងដំណោះស្រាយចំនួន១២ក្រុម ក្នុងនោះខ្ញុំ យកចិត្តទុកដាក់ដល់ក្រុមដំណោះស្រាយទី៤ ដែលជាដំណោះស្រាយផ្តោតលើការ អនុវត្តប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងនូវរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដោយផ្សាភ្ជាប់នឹងការផ្លាស់ប្ដូរថ្មីគំរូកំណើន ការលើកកំពស់សមត្ថភាពប្រកួតប្រជែង ក្នុងនោះមានដំណោះស្រាយអំពីការជំរុញ ការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងការ អភិវឌ្ឍសេដ្ឋកិច្ចកសិកម្ម ដោយផ្សាភ្ជាប់ជាមួយនឹងការកសាងជនបទថ្មី។ នៅឆ្នាំ ២០២៣ វិស័យកសិកម្មបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព សម្រេចបានកំណើន ៣,៣៨% បន្តជាសសរស្តម្ភដ៏រឹងមាំនៃខឿនសេដ្ឋកិច្ចក្នុងគ្រាលំបាក”៕

ប្រតិកម្មទៅវិញ