រដ្ឋសភាវៀតណាមបើកសម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល

Chia sẻ

(VOVWORLD) - អញ្ជើញថ្លែងក្នុងពិធីបើកសម័យសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា ក្នុងសម័យសួរដេញដោលលើកនេះ សមាជិករដ្ឋ សភានឹងសួរដេញដោលអំពីការអនុវត្តសេចក្តីសម្រេចចិត្តចំនួន១០ របស់រដ្ឋសភា នីតិ កាលទី១៤ និងទី១៥ ដែលមានខ្លឹមសារដ៏ទូលំទូលាយ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គមចំនួន ២១ ដែលជាការចាប់អារម្មណ៍របស់ម្ចាស់ឆ្នោតទូទាំងប្រទេស។

រដ្ឋសភាវៀតណាមបើកសម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល - ảnh 1សម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅវិមានរដ្ឋសភា រដ្ឋធានីហាណូយ ក្រោមអធិបតីភាព របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue សម័យប្រជុំលើកទី៦ រដ្ឋ សភានីតិកាលទី១៥ បានបើកសម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល។ សម័យប្រជុំនេះត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍វៀតណាម ទូរទស្សន៍រដ្ឋសភា វៀតណាម និងវិទ្យុសម្លេងវៀតណាម។
អញ្ជើញថ្លែងក្នុងពិធីបើកសម័យសួរដេញដោល ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា ក្នុងសម័យសួរដេញដោលលើកនេះ សមាជិករដ្ឋ សភានឹងសួរដេញដោលអំពីការអនុវត្តសេចក្តីសម្រេចចិត្តចំនួន១០ របស់រដ្ឋសភា នីតិ កាលទី១៤ និងទី១៥ ដែលមានខ្លឹមសារដ៏ទូលំទូលាយ ទាក់ទងនឹងវិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គមចំនួន ២១ ដែលជាការចាប់អារម្មណ៍របស់ម្ចាស់ឆ្នោតទូទាំងប្រទេស។ នៅព្រឹកថ្ងៃទី ៦ វិច្ឆិកា រដ្ឋសភាបានផ្តោតលើការសួរដេញដោលអំពីវិស័យសេដ្ឋ កិច្ចចម្រុះ រួមមានបញ្ហាផែនការ និងការវិនិយោគ ហិរញ្ញវត្ថុ និងធនាគារ។
ទាក់ទងនឹង កញ្ចប់ឥណទានចំនួន ១២០ ទ្រីលានដុង (ជិត ៥ ពាន់លានដុល្លារអាមេរិក) ដែលប្រើ ប្រាស់ជាប្រាក់កម្ចីសម្រាប់ប្រជាជនដែលមានចំណូលទាប និងកម្មករដើម្បីសាងសង់ លំនៅដ្ឋានសង្គម ទេសាភិបាលធនាគាររដ្ឋ លោកស្រី Nguyen Thi Hong បានចាត់ទុក ថានេះជាកម្មវិធីជួយជ្រោមជ្រែងរបស់ផ្នែកធនាគារដើម្បីឆ្ពោះទៅរកគោលដៅលំនៅដ្ឋានសង្គមចំនួន ១ លានខ្នង់ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ៖
“ការងារនេះត្រូវបានណែនាំដោយក្រសួងសំណង់។ យើងខ្ញុំបានដឹកនាំធនាគារ ឱ្យចេញផ្សាយបែបបទផ្ទៃក្នុងដើម្បីអនុវត្តន៍កញ្ចប់ឥណទាននេះតែម្ដង។ មកទល់នឹង ពេលនេះ ខេត្តក្រុងចំនួន ១៨/៦៣ បានប្រកាសបញ្ជីគម្រោងដែលចូលរួមក្នុងកម្មវិធី ហើយប្រកាសតាមវិបផតថលអេឡិចត្រូនិចនូវគម្រោងចំនួន ៥៣ ជាមួយនឹងតម្រូវការ ប្រាក់កម្ចីសរុបចំនួន ២៧ ទ្រីលានដុង (ជាង ១,១ ពាន់លានដុល្លារអាមេរិក)។ មកទល់ ពេលនេះ ធនាគារបានបើកការចំណាយទុនចំនួន ១០៥ ពាន់លានដុង (ជាង ៤,៤ លានដុល្លារអាមេរិក) សម្រាប់គម្រោងចំនួន ៣ ក្នុងខេត្តចំនួន ៣។ ការបើកការ ចំណាយទុននៅមានកម្រិតនៅឡើយ ដូច្នេះធនាគាររដ្ឋបានស្នើឱ្យខេត្ត-ក្រុងយកចិត្ត ទុកដាក់ដើម្បីប្រកាសគម្រោងលំនៅដ្ឋានចំណុះកម្មវិធីឱ្យបានឆាប់ ដើម្បីអោយប្រព័ន្ធ ធនាគារអាចដាក់ពង្រាយយ៉ាងសកម្មថែមទៀត”៕

ប្រតិកម្មទៅវិញ