ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue |
នាព្រឹកថ្ងៃទី ២៧ មករា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញមានជំនួបជាមួយសមាជិកសភាថ្នាក់មជ្ឈឹម កម្មាភិបាល បុគ្គលិក និងពលករនៃការិយាល័យរដ្ឋសភា។
អញ្ជើញថ្លែងក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ក្នុងឆ្នាំ ២០២២ រដ្ឋសភាសម្រេចបានសមិទ្ធិផលលើគ្រប់ជ្រុងជ្រោយ និងសំខាន់ៗលើគ្រប់វិស័យនីតិបញ្ញត្តិ ការឃ្លាំមើលកំពូល សម្រេចលើបញ្ហាដ៏សំខាន់ៗរបស់ប្រទេសជាតិ ; កិច្ចការអំពីបំណងប្រាថ្នារបស់ប្រជាជន; កិច្ចការបរទេស; ការងារព័ត៌មាននិងផ្សព្វផ្សាយ; ការងារធ្វើជាសេនាធិការ និងបម្រើប្រតិបត្តិការរបស់ស្ថាប័នតំណាងប្រជាជន ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ក៏មានរីកចម្រើនផងដែរ។ សមិទ្ធិផលរួមរបស់រដ្ឋសភាបានរួមវិភាគទានទៅក្នុងជោគជ័យរួមរបស់ប្រទេសជាតិក្នុងឆ្នាំ ២០២២៖ “ឆ្នាំ ២០២៣ គឺមានសារៈសំខាន់ណាស់។ រាល់គោលដៅ កម្មវិធីសកម្មភាព និងផែនការនានាត្រូវបានដាក់ចេញ ខ្ញុំស្នើឲ្យសមាជិកសភា កម្មាភិបាល បុគ្គលិក និងពលករនៃខុទ្ទកាល័យរដ្ឋសភាបន្តខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី បន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាពប្រតិបត្តិការ និងសម្រេចរួចរាល់ភារកិច្ចរបស់រដ្ឋសភា រួមចំណែកដល់ជោគជ័យនៃអាណត្តិទាំងមូល។ជាពិសេសគឺឆ្ពោះទៅរកព្រឹត្តិការណ៍ដ៏សំខាន់គឺខួបលើកទី ៨០ ទិវាបោះឆ្នោតសកល ជ្រើសតាំងសមាជិកសភាដើមដំបូងរបស់ប្រទេសជាតិទាំងមូលផងដែរ”៕