រដ្ឋសភាវៀតណាមនិងរដ្ឋសភាអ៊ីរ៉ង់ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

Chia sẻ
(VOVWORLD) -អនុប្រធានរដ្ឋសភាវៀត
ណាម លោក Do Ba Ty បានដឹកនាំគណៈ
ប្រតិភូរដ្ឋសភា វៀតណាម ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្នុងអំឡុង ពេលពីថ្ងៃទី២៨ដល់ថ្ងៃទី៣០សីហា។ 
រដ្ឋសភាវៀតណាមនិងរដ្ឋសភាអ៊ីរ៉ង់ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1

រដ្ឋសភាវៀតណាមនិងរដ្ឋសភាអ៊ីរ៉ង់ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈ ប្រតិភូរដ្ឋសភានៃប្រទេសទាំងពីរបានអនុវត្តជំនួបពិភាក្សារួម។ អនុប្រធានរដ្ឋសភា អ៊ីរ៉ង់ លោក Ali Motahari និងអនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty បាន ឯកភាព បង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ លើគ្រប់វិស័យ ដូចជា បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងផ្លាស់ប្តូរបទ ពិសោធន៍លើវិស័យតាក់តែងច្បាប់ជាដើម។ ប្រធានរដ្ឋសភាអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា  អ៊ីរ៉ង់មានបំណង អភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យជាមួយវៀតណាម ព្រមទាំង អះអាងថា នឹងរួមសហការជាមួយរដ្ឋសភាវៀតណាម ជម្រុញការអនុវត្តរាល់កិច្ចព្រម ព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ រួមចំណែកនាំទំនាក់ទំនង

សហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យសមស្របជាមួយនឹងទំនាក់ទំនងនយោ បាយនិងសក្កានុភាពរបស់ប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ