រដ្ឋសភាវៀតណាមត្រៀមរៀបចំយ៉ាងល្អបំផុតសម្រាប់មហាសន្និបាត AIPA - ៤២

Chia sẻ

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ចូលរួមមហាសន្និ បាត AIPA -៤២ តាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សានីតិកម្មនៃព្រះរាជាណាចក្រព្រុយណេ ប្រធាន AIPA - ៤២ លោក Abdul Rahman Taib។

រដ្ឋសភាវៀតណាមត្រៀមរៀបចំយ៉ាងល្អបំផុតសម្រាប់មហាសន្និបាត AIPA - ៤២ - ảnh 1ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)

នារសៀលថ្ងៃទី ១៦ ខែសីហានៅទីក្រុងហាណូយ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំរបស់គណៈប្រតិភូរដ្ឋសភាវៀតណាមដែល ចូលរួមមហាសន្និបាតអន្តរសភាលើកទី ៤២ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA - 42) ) នឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ២៣ ដល់ ២៥ ខែសីហា ដឹកនាំដោយព្រះរាជាណាចក្រព្រុយណេ ប្រធាន AIPA - ៤២។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួមមហាសន្និបាត AIPA -៤២ តាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សានីតិកម្មនៃព្រះរាជាណាចក្រព្រុយណេ ប្រធាន AIPA - ៤២ លោក Abdul Rahman Taib។

រដ្ឋសភាវៀតណាមត្រៀមរៀបចំយ៉ាងល្អបំផុតសម្រាប់មហាសន្និបាត AIPA - ៤២ - ảnh 2ប្រធានរដ្ឋសភា Vuong Dinh Hue ដឹកនាំកិច្ចប្រជុំ (រូបថត៖ Le Tuyet/VOV)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការទូតសភាត្រូវរួមចំណែកលើកកំពស់ឋានៈ រូបភាពនិងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់និងនៅលើពិភពលោក។ លោកប្រធានរដ្ឋសភាបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈកម្មាធិការកិច្ចការបរទេសនិងការិយាល័យរដ្ឋសភា ត្រូវពន្លឿនដំណើរការត្រៀមរៀបចំនិងធានាគុណភាពនៃខ្លឹមសារដែលចូលរួមរបស់គណៈប្រតិភូរដ្ឋសភាជាន់ខ្ពស់វៀតណាម នៅ ឯមហាសន្និបាត AIPA - ៤២។ គណៈកម្មាធិការកិច្ចការបរទេសបានបញ្ចប់ជាបន្ទាន់នូវគម្រោងចូលរួមរបស់គណៈប្រតិភូ ដោយបង្ហាញយ៉ាងច្បាស់នូវទស្សនៈរបស់រដ្ឋសភាវៀតណាមចំពោះរាល់បញ្ហាដែលបានលើកមកពិភាក្សានិងសម្រេចនៅក្នុងមហាសន្និបាត AIPA -៤២។ ជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ ដ៏ស្មុគស្មាញ ដូចសព្វថ្ងៃនេះលោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមត្រូវបញ្ជាក់យ៉ាងច្បាស់ពីទស្សនៈរបស់ខ្លួនលើកិច្ចសហប្រតិបត្តិការរវាងសភាជាសមាជិក AIPA និងបណ្តាប្រទេសអាស៊ានក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ រួមទាំងកិច្ចសហប្រតិបត្តិការនិងការចែករំលែកវ៉ាក់សាំងការពារជំងឺកូវីដ ១៩៕

ប្រតិកម្មទៅវិញ