រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយហ្វីលីពីនអំពីដំណើរការនវានុវត្តន៍អប់រំ

Chia sẻ
(VOVWORLD) - ថ្លែងមតិក្នុងពិធីទទួល អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍អំពីដំណើរការបង្កើតប្រព័ន្ធអប់រំវៀតណាម
រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយហ្វីលីពីនអំពីដំណើរការនវានុវត្តន៍អប់រំ - ảnh 1អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai ថ្លែងមតិក្នុងពិធី  (រូបថត៖ quochoi.vn)
នារសៀលថ្ងៃទី ២២ មីនានៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភា លោក Nguyen Duc Hai បានទទួលជួបជាមួយក្រុមការងារនៃគណៈកម្មាធិការកំណែទម្រង់អប់រំនៃរដ្ឋសភាហ្វីលីពីន លើកទី ២ (EDCOM ២) ដឹកនាំដោយសមាជិកព្រឹទ្ធសភា Sherwin T. Gatchalian សហប្រធាន EDCOM ២, ប្រធានគណៈកម្មាធិការព្រឹទ្ធសភា ទទួលបន្ទុកអប់រំទូទៅ ជាប្រធានគណៈប្រតិភូ។ ថ្លែងមតិក្នុងពិធីទទួល អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ អំពីដំណើរការបង្កើតប្រព័ន្ធអប់រំវៀត ណាម; គាំទ្រការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំ លើកកំពស់គុណភាពអប់រំ ជាពិសេសរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៃប្រទេសទាំងពីរ។ អនុប្រធានរដ្ឋសភាបានស្នើឱ្យគណៈកម្មាធិការកំណែទម្រង់អប់រំនៃសភាហ្វីលីពីន បន្តជំរុញសកម្មភាពសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ; ជំរុញការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ និងស្ថាប័នជំនាញនៃរដ្ឋសភានៃប្រទេសទាំងពីរ; ផ្លាស់ប្តូរបទពិសោធន៍ក្នុងសកម្មភាពសភា ជាពិសេសក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។

រីឯខ្លួនវិញ ព្រឹទ្ធសមាជិក Sherwin T. Gatchalian សង្ឃឹមថា ភាគីទាំងពីរនឹងបន្តផ្តល់អាទិភាពលើការជំរុញសកម្មភាពផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ និងទេសចរណ៍ ដើម្បីបង្កើនការយល់ដឹង និងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយនិងជាក់ស្តែង៕

ប្រតិកម្មទៅវិញ