VOV-នារសៀលថ្ងៃទី១២មិថុនា សម័យសួដេញដោលរបស់សមាជិកសមាជិការសភាវៀតណាមចំពោះបណ្ដាសមាជិករដ្ឋាភិបាលក្នុងក្របខ័ណ្ឌសម័យប្រជុំលើក
ទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣បានប្រព្រឹត្តទៅជាផ្លូវការ។ រដ្ឋមន្ត្រីក្រសួង
កសិកម្មនិងអភិវឌ្ឍន៍ជនបទ Cao Duc Phat បានឆ្លើយសំនួរដេញដោលដំបូងស្ដីពី
វិធានការជំរុញផលិតកម្មកសិកម្ម ការងារគ្រប់គ្រងរដ្ឋអំពីពូជដើមឈើជីគីមីចំណី
ចិញ្ចឹមសត្វ។មុននឹងសម័យសួរដេញដោល តាងនាមឲ្យរដ្ឋាភិបាល ឧបនាយក
រដ្ឋមន្ត្រី Nguyen Thien Nhan បានរាយការណ៍អំពីការអនុវត្តបណ្ដាសេចក្តីសំរេចចិត្ត
របស់រដ្ឋសភាអំពីការសួរដេញដោលនិងឆ្លើយសំនួរដេញដោលនៅសម័យប្រជុំ
លើកទី៤រដ្ឋសភានីតិកាលទី១៣។ វាយតំលៃរួមអំពីការអនុវត្តសេចក្តីសំរេចចិត្ត
របស់រដ្ឋសភាអំពីការសួរដេញដោលនៅសម័យប្រជុំលើកទី៤ឧបនាយករដ្ឋមន្ត្រី
Nguyen Thien Nhan បានឲ្យដឹងថា៖
“ក្នុងរយៈពេល៦ខែកន្លងមក ការងារជាច្រើនទទួលបានលទ្ធផលសកម្មដូចជា
ការពន្យាពេលផ្អាក់ លើកលែងពន្ធសំរាប់អង្គភាពអាជីវកម្ម បើកទូលាយទីផ្សារ
ជំរុញការនាំចេញជាដើម។ ប៉ុន្តែការងារមួយចំនួនអនុវត្តនៅយឺតយ៉ាវត្រូវបន្ត
ប្រមូលផ្ដុំដោះស្រាយដូចជាការជួយឧបត្ថម្ភអង្គភាពអាជីវកម្មនៅមានការលំបាក ជួយឧបត្ថម្ភប្រជាជនផ្លាស់ទីលំនៅ ឥណទានអានុគ្រោះលំនៅដ្ឋានសង្គម ដោះស្រាយបំណូលខូចជាដើម។”
|
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc Phat
(Image: Tienphong online) |
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Cao Duc
Phat បានប្រមូលផ្តុំទៅលើការងារគ្រប់គ្រងរដ្ឋអំពីពូជដើមឈើ ជីគីមីនិងចំណីចិញ្ចឹម
សត្វជាដើម។ ដើម្បីជំរុញផ្នែងចិញ្ចឹមសត្វ រដ្ឋមន្ត្រី Cao Duc Phat បានឲ្យដឹងថា៖
“យើងខ្ញុំកំពុងត្រួតពិនិត្យដើម្បីរៀបចំរចនាសម្ព័ន្ធផ្នែកចិញ្ចឹមសត្វឡើងវិញ។ ទី ២ គឺ ប្រមូលផ្តុំដោះស្រាយបញ្ហាពូជ។ ទី ៣ គឺ៖ លើកទឹកចិត្តកែច្នៃចំណីឧស្សាហកម្ម
សំដៅលើកកំពស់ប្រសិទ្ធភាបប្រើប្រាស់ម្ហូបអាហារក្នុងផ្នែកជញ្ចឹមសត្វ។ ទី ៤ គឺ៖ ផ្សព្វផ្សាយដ៏ទូលំទូលាយដល់កសិករប្រភេទចំណីមានគុនភាពខ្ពស់។ ទិសដៅ
ស្នូលក្នុងការងារនេះគឺអនុវត្តរាល់វិធានការពោលខាងលើដោយព្រមៗគ្នា”។
នាព្រឹកថ្ងៃទី ១៣ មិថុនា រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម
លោក Cao Duc Phat នឹងបន្តឆ្លើយសំណួរដេញដលរបស់សមាជិកសភា៕