រដ្ឋសភាវៀតណាមគាំទ្រទំនាក់ទំនងសហប្រតិបត្តិការរវាងតុលាការប្រជាជនកំពូលវៀតណាមនិងតុលាការកំពូលសហព័ន្ធរុស្ស៊ី

Chia sẻ

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា រដ្ឋសភាវៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងតុលាការប្រជាជនកំពូលវៀតណាមនិងតុលាការកំពូល សហព័ន្ធរុស្ស៊ី ក៏ដូចជារវាងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរផងដែរ។

រដ្ឋសភាវៀតណាមគាំទ្រទំនាក់ទំនងសហប្រតិបត្តិការរវាងតុលាការប្រជាជនកំពូលវៀតណាមនិងតុលាការកំពូលសហព័ន្ធរុស្ស៊ី - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue (ស្ដាំ) ទទួលជួបប្រធានតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី លោក Lebedev Vyacheslav Mikhailovich។ (រូបថត៖ VOV)

នារសៀលថ្ងៃទី ២០ មិថុនា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបប្រធានតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី លោក Lebedev Vyacheslav Mikhailovich ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយសហព័ន្ធរុស្ស៊ី គឺជាអាទិភាពជួរមុខក្នុងគោលនយោបាយកិច្ចការបរទេស។ វៀតណាមចងចាំជានិច្ចនូវការជួយឧបត្ថម្ភដ៏ធំធេងរបស់សហភាពសូវៀត ក្រោយមកគឺសហព័ន្ធរុស្ស៊ី ក្នុងបុព្វហេតុតស៊ូរំដោះជាតិកាលពីមុននេះ ក៏ដូចជាក្នុងបុព្វហេតុកសាងប្រទេសជាតិនាពេលបច្ចុប្បន្ន។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា រដ្ឋសភាវៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងតុលាការប្រជាជនកំពូលវៀតណាមនិងតុលាការកំពូល សហព័ន្ធរុស្ស៊ី ក៏ដូចជារវាងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរផងដែរ។

រីឯខ្លួនវិញ ប្រធានតុលាការកំពូលសហព័ន្ធរុស្ស៊ី លោក Lebedev Vyacheslav Mikhailovich ជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការជាមួយតុលាការប្រជាជនកំពូលវៀតណាម; ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់នឹងបន្តត្រូវបានប្រទេសទាំងពីរជំរុញនាពេលខាងមុខ ហើយការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរក៏នឹងត្រូវបានបង្កើនផងដែរ៕

ប្រតិកម្មទៅវិញ