រដ្ឋសភារៀបចំសម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោលអំពីវិស័យសេដ្ឋកិច្ចមួយចំនួន

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី ៦ វិច្ឆិកា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១៥ រដ្ឋសភាវៀតណាមបានធ្វើការសួរដេញដោលនិងឆ្លើយសំណួរដេញដោលអំពីវិស័យសេដ្ឋកិច្ចមួយចំនួន រួមទាំងបញ្ហាទាក់ទងនឹងវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម កសិកម្ម និងការអភិវឌ្ឍជនបទ ការដឹកជញ្ជូន សំណង់ ធនធានធម្មជាតិនិងបរិស្ថាន។

ឆ្លើយតបនឹងសំណួរដេញដោលអំពីថាមពលកកើតឡើងវិញ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានមានប្រសាសន៍ថា៖ “ដើម្បីធ្វើអាជីវកម្មថាមពលកកើតឡើងវិញ ជាពិសេសវាយោអគ្គីសនី និងឧណ្ហ អគ្គីសនី ចាំបាច់ត្រូវជំរុញនិងលើកទឹកចិត្តការវិនិយោគលើឧណ្ហអគ្គីសនី តាមយន្តការ ផលិតដោយខ្លួនឯង ប្រើប្រាស់ដោយខ្លួនឯង មិនតភ្ជាប់បណ្តាញ កសាងនិងចេញ ផ្សាយយន្តការជួញដូរអគ្គិសនីដោយផ្ទាល់។ ចាំបាច់ត្រូវជំរុញការអភិវឌ្ឍឧបករណ៍ផ្ទុក អគ្គិសនីគ្រប់ប្រភេទ ហើយជំរុញទីផ្សារអគ្គិសនីនានា”។
រដ្ឋសភារៀបចំសម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោលអំពីវិស័យសេដ្ឋកិច្ចមួយចំនួន - ảnh 1រដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Thanh Nghi ឆ្លើយសំណួរដេញដោល។ (រូបថត៖ quochoi.vn)
ឆ្លើយតបនឹងសំណួរដេញដោលអំពីការកសាងទីក្រុងក្នុងទិសដៅទំនើប បៃតង ស្អាត សម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ និងការពារបរិស្ថាន រដ្ឋមន្ត្រីក្រសួង សំណង់ លោក Nguyen Thanh Nghi បានមានប្រសាសន៍ថា៖ “ការិយាល័យនយោបាយទើបតែបានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៦ ស្តីពីការរៀបចំផែនការមេ ការសាងសង់ ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយ ចីរភាពនូវទីក្រុងវៀតណាមដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ដើម្បីអនុវត្តន៍ សេចក្តីសម្រេចចិត្តនេះ រដ្ឋាភិបាលបានចេញផ្សាយកម្មវិធីសកម្មភាព ដោយស្នើឡើង នូវក្រុមភារកិច្ច និងដំណោះស្រាយចំនួន ៥ ក្រុម។ ទីមួយ ឯកភាពការយល់ដឹង និង សកម្មភាពលើការរៀបចំផែនការមេ ការសាងសង់ ការគ្រប់គ្រង និងការអភិវឌ្ឍប្រកប ដោយចីរភាពនូវទីក្រុងនៅវៀតណាម។ ទីពីរ កែលម្អគុណភាព និងការគ្រប់គ្រង ផែនការមេ ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍ និងការគ្រប់គ្រងទីក្រុងប្រកបដោយ ចីរភាព។ ទីបី វិនិយោគនិងអភិវឌ្ឍន៍ប្រព័ន្ធទីក្រុងប្រកបដោយសមាកាលកម្ម ទំនើប តភ្ជាប់គ្នា និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ទីបួន គឺកសាងភារកិច្ច និងគម្រោងឯកទេស។ ទី៥ គឺការកសាងយន្តការគោលនយោបាយ និងឯកសារច្បាប់”។
នារសៀលថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Nguyen Van Hoan រដ្ឋមន្ត្រី ក្រសួងធនធានធម្មជាតិ និងបរិស្ថាន លោក Dang Quoc Khanh បានឆ្លើយសំណួរ ដេញដោលរបស់សមាជិករដ្ឋសភាអំពីបញ្ហានានាទាក់ទងនឹងវិស័យដែលក្រសួង នីមួយៗគ្រប់គ្រង៕

ប្រតិកម្មទៅវិញ