|
រដ្ឋសភាមីយ៉ាន់ម៉ាអនុម័តលើសេចក្តីសម្រេចបង្កើតមជ្ឈមណ្ឌលសេដ្ឋកិច្ច ពិសេសភាគខាងលិច (Image: VNA) |
(VOVworld) – នាថ្ងៃទី២៩ ធ្នូ រដ្ឋសភាមីយ៉ាន់ម៉ាបានអនុម័តលើការបែងចែក
ដីធ្លីដើម្បីកសាងមជ្ឈមណ្ឌលសេដ្ឋកិច្ចពិសេស Kyaukphyu (SEZ) នៅរដ្ឋ
Rakhine ភាគខាងលិចប្រទេសនេះ។ តាមគំរោង រដ្ឋាភិបាលមីយ៉ានម៉ានឹង
ប្រកាសជាផ្លូវការយ៉ាងឆាប់រហ័សអំពីការបង្កើត SEZ Kyaukphyu។ ក្នុងដំណាក់
កាលដំបូង គំរោងការណ៍នឹងរួមមានសំណង់សាងសងចំនួន ៣ គឺ៖ កំពង់ផែរ
សមុទ្រជម្រៅ មណ្ឌលឧស្សាហកម្មនិងទីប្រជុំជនមួយ។ គំរោងការណ៍ពោល
ខាង លើនឹងត្រូវបានចាប់ផ្តើមកសាងនាខែកុម្ភៈឆ្នាំ ២០១៦ ខាងមុខ ហើយត្រូវ
ប្រើ ពេលវេលា ២០ ឬ ៣០ ឆ្នាំដើម្បីសម្រេច៕