|
ប្រធានគណៈបក្ស NLD លោកស្រី Aung San Suu Kyi (រូបថត៖TTXVN) |
(VOVworld) - រដ្ឋសភាថ្មីនៅម៉ីយ៉ាន់ម៉ាបានប្រារព្ធសម័យប្រជុំដំបូងនាព្រឹកថ្ងៃទី១
កុម្ភៈ នៅរដ្ឋធានី Nay Pyi Taw។នៅទីនេះ សមាជិកសភាបានជ្រើសតាំងលោក
U Win Myint នៃគណៈបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ជាប្រធានសភា
ជាន់ទាប និងលោក U Ti Khun Myat នៃគណៈបក្សសាមគ្គីភាពនិង អភិវឌ្ឍន៍សហ
ព័ន្ធ (USDP) ជាអនុប្រធាន។គណៈបក្ស NLD ដឹកនាំដោយលោក ស្រី Aung San
Suu Kyi បានទទួលជ័យជំនះក្នុងការបោះឆ្នោតសកលនាថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៥
កន្លងទៅ ហើយដណ្ដើមបាន៨០%នៃបរិមាណអាសនៈសរុបនៅ សភាទាំងពីរក្នុង
រដ្ឋសភា។ការដែលរដ្ឋសភាថ្មីប្រជុំដោយមានការចូលរួមរបស់ សមាជិកសភា
NLD ត្រូវបានចាត់ទុកថា នឹងបើកចេញសម័យកាលថ្មីលើឆាក នយោបាយម៉ីយ៉ាន់
ម៉ា។នេះជារដ្ឋសភាដំបូងដែលបានបោះឆ្នោតដោយប្រជាជន ក្រោយរយៈពេល
កន្លះសតវត្សនៅប្រទេសអាស៊ីអាគ្នេយ៍នេះ៕