រដ្ឋសភាពិភាក្សាអំពីយន្តការនិងគោលនយោបាយពិសេសសម្រាប់ការអភិវឌ្ឍន៍ខេត្ត-ក្រុងចំនួន ៤

Chia sẻ
(VOVWORLD) - មតិជាច្រើនបានយល់ស្របជាមួយនឹងភាពចាំបាច់នៃការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តស្តីពីការសាកល្បងយន្តការ និងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍនៃមូលដ្ឋានទាំងនេះ។ 
រដ្ឋសភាពិភាក្សាអំពីយន្តការនិងគោលនយោបាយពិសេសសម្រាប់ការអភិវឌ្ឍន៍ខេត្ត-ក្រុងចំនួន ៤ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំផ្សាយចេញពីវិមានរដ្ឋសភានៃទីក្រុងហាណូយ 

បន្តកម្មវិធីនៃសម័យប្រជុំលើកទី២ នាព្រឹកថ្ងៃទី២៧ ខែតុលា សមាជិកសភាបានពិភាក្សាតាមប្រព័ន្ធអនឡាញ លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីយន្តការនិងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុង Hai Phong, ខេត្ត Nghe An, ខេត្ត Thanh Hoa និងខេត្ត Thua Thien-Hue។ មតិជាច្រើនបានយល់ស្របជាមួយនឹងភាពចាំបាច់នៃការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តស្តីពីការសាកល្បងយន្តការ និងគោលនយោបាយពិសេសមួយចំនួនសម្រាប់ការអភិវឌ្ឍនៃមូល ដ្ឋានទាំងនេះ។ សមាជិកសភា Nguyen Quoc Luan នៃគណៈប្រតិភូ Yen Bai បានលើកមតិថា៖ “ខ្ញុំបានយល់ព្រមផ្តល់សិទ្ធិម្ចាស់ការដល់មូលដ្ឋាន, ដល់ក្រុមប្រឹក្សាប្រជាជននៃទីក្រុង Hai Phong និងខេត្ត Thanh Hoa ដែលមានសិទ្ធិកំណត់បទប្បញ្ញត្តិបំពេញបន្ថែមក្រៅពីចំណាយក្រៅបញ្ជីដែលបានកំណត់នៅក្នុងច្បាប់ស្តីពីកម្រៃសេវានិងថ្លៃសេវា។ ក៏ដូចជាការកែសម្រួលថ្លៃ សេវាផ្សេងៗ ក្រៅពីការកំណត់ដោយច្បាប់។ ប៉ុន្តែ ត្រូវបានផ្តល់អនុសាសន៍ឱ្យពិចារណាលើការអនុវត្តគោលនយោបាយទាំងនេះ ជាពិសេសនៅឆ្នាំ ២០២២ នៅពេលដែលវៀតណាមផ្តោតលើការស្តារសេដ្ឋកិច្ចឡើងវិញនិងការអភិវឌ្ឍ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្នុងបរិបទដែលប្រជាជន និងធុរកិច្ច ជាពិសេសសហគ្រាសដឹកជញ្ជូននាំចូលនិងនាំចេញ កំពុងជួបការលំបាកយ៉ាងខ្លាំងជាមួយពន្ធ ថ្លៃសេវា”

តាងនាមរដ្ឋាភិបាលនិងគណៈកម្មាធិការរៀបចំសេចក្តីសម្រេចចិត្ត រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា មតិយោបល់របស់សមាជិកសភានឹងត្រូវបានសិក្សា និងពន្យល់ក្នុងស្មារតីនៃការស្រូបទាញជាអតិបរមា ដើម្បីបំពេញភារកិច្ច កែលម្អសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ក៏ដូចជាការអនុវត្តសេចក្តីសម្រេចចិត្តនាពេលអនាគតរបស់រដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ