នារសៀលថ្ងៃដដែល រដ្ឋសភាបើកសម័យប្រជុំពេញអង្គ ដើម្បីស្តាប់សំណើ និង របាយការណ៍ផ្ទៀងផ្ទាត់លើសេចក្តីព្រាងសេចក្តីសម្រេចចិត្តសាកល្បងយន្តការ និង គោលនយោបាយពិសេសមួយចំនួន ស្តីពីការវិនិយោគសាងសង់សំណង់គមនាគមន៍ ផ្លូវគោក។ បន្ទាប់មក រដ្ឋសភាពិភាក្សាជាក្រុមអំពី៖ ការកែសម្រួលខ្លឹមសារមួយចំនួននៃ សេចក្តីសម្រេចចិត្តចុះថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ របស់រដ្ឋសភា ស្តីពីរបាយការណ៍ ស្រាវជ្រាវលទ្ធភាពនៃគម្រោងដកហូតដី សងសំណង ជួយឧបត្ថម្ភ និងតាំងទីលំនៅថ្មី នៅអាកាសយានដ្ឋានអន្តរជាតិ Long Thanh; សេចក្ដីសម្រេចចិត្តសាកល្បងយន្តការ និងគោលនយោបាយពិសេសមួយចំនួនស្ដីពីការវិនិយោគសាងសង់សំណង់គមនា គមន៍ផ្លូវគោក៕